ខេត្តកំពង់ឆ្នាំង៖ សមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក គូរ ដារា ប្រធានប្រតិបត្តិចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកំពងឆ្នាំង ប្រធានលេខាធិការរដ្ឋាន.អនុប្រធានព្រមទាំងអស់លោក.លោកស្រីសមាជិកសមាជិកការ ក្រុមចលនាយុវជនកម្ពុជា ១៥៧ព្រមទាំងក្រុមរួមនិងអាជ្ញាធមូលដ្ឋានភូមិ.ឃុំ.បាននាំសមាជិករបស់ខ្លួនបាននាំយកអំណោយជាសម្ភារៈសិក្សា ខោអាវ.នំកញ្ចប់រួមនិងថវិកាមួយចំនួន ទៅចែកជូនសិស្សានុសិស្សសរុបចំនួន ១០០នាក់ នៅក្នុងសាលាបឋមសិក្សាដំណាក់កកោះស្ថិតក្នុងភូមិដំណាក់កកោះ ឃុំ.
ពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤សីហា២០២៣នេះ។
នៅក្នុងឱកាសនោះផងដែរលោក គូដារា បានអោយដឹងថាអំណោយជាសម្ភារសឹក្សា.ខោអាវនំកញ្ចប់រួមនិងថវិការមកចែកជូននៅពេលនេះដោយមើលឃើញពីស្ថានភាពសិស្សានុសិស្សនៅក្នុងសាលាជួបប្រទះនូវខ្វះខាតរបស់ប្អូនៗដែលកំពង់សឹក្សានៅទីនេះទើបខាងលោកបានគៀគបងប្អូនក្នុងក្រុម១៥៧នាំយកមកចែកជូនប្អូនៗដោយផ្ទាលដៃនៅពេលនេះតែម្តង។
លោក គូដារា នាយកប្រតិបត្តសមាគមន៍ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបានធ្វើការផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រអោយបានពូកែក្លាយទៅជាកូនល្អ.សិស្សល្អនិងជាធនធានដ៍ល្អនៅក្នុងសង្គមហើយត្រូវមានអនាម័យល្អ ដោយរសនៅស្អាត.ហូបស្អាត ត្រូវដេកដាក់មុង.ព្រោះរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់និងទឹកដក់គ្រប់ទីកន្លែងដែលជាសម្បុកមុសខ្លាខាំចម្លងជម្ងឺ គ្រុនចាញ់កើតឡើងជាយថាហេតុផងដែរ។
លោកនាយកប្រតិបត្តសមាគមន៍ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថាអំណោយដែលនៃាំយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សក្នុងថ្ងៃនេះដោយសិស្ស១០០នាក់ក្នុងម្នាក់ៗទទួលបាន
សៀវភៅសរសេរ ២ក្បាល ប៉ិច២ដើម. ខ្មៅដៃ២ដើម.អាវយឺត១រួមនិងថវិការទឹកដោះគោ១កំប៉ុងនំមួយកញ្ចប់ផងដែរ ក្នុងនោះគ្រូៗ៤នាក់ក្នុងម្នាក់ៗទទួលបានសារ៉ុង១អាវស១សៀវភៅ៥ក្បាលប៊ិច១ប្រអប់រួមនិងថវិការ២ម៉ឺនរៀល ដោយឡែកប្រជាការពារ៣នាក់ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ ។
លោក ប៊ុតសប្បាយ មេឃុំដំណាក់កកោះនិងលោក គង់គឿន នាយកសាលាបឋមសឹក្សាដំណាក់កកោះបានគោរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តកំពង់ឆ្នាំងក៏ដូចជាសប្បុរសជននានា ដែលតែងតែគិតគូរ ជួយលើកស្ទួយដល់វិស័យអប់រំនៅក្នុងមូលដ្ឋាន ពិសេសបានជួយសម្រួលដល់បន្ទុកនិងជីវភាពរសនៅរបស់អាណាព្យាបាលសិស្សផងដែរ
លោកក៏សូមប្រសិទ្ធិពរជ័យ ដល់សមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧ ក៏ដូចជាសប្បុរសជនទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕