លោកលី សំរិទ្ធអភិបាលរងខេត្តសៀមរាបនាំយកគ្រឿងឧបភោគបរិភោគនិងបច្ច័យប្រគនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តប្រាសាទគោកចក

សៀមរាប៖ នៅព្រឹកថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២៣នេះ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនមកប្រគេនជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តប្រាសាទគោកចក ដែលស្ថិតនៅក្នុងសង្កាត់គោកចកក្រុងសៀមរាប ។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍ លើគ្រប់វិស័យ មិនតែប៉ុណ្ណោះបានធ្វើឲ្យខឿន សេដ្ឋរីកចម្រើនរឹងមាំ ហើយរាជរដ្ឋាភិបាលបានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មាន ការបែងចែកពីជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ហើយទន្ទឹមនិងការបើកទូលាយលើជំនឿសាសនានេះដែរ សមិទ្ធិផលយ៉ាងច្រើន ក៏ត្រូវបានកើតឡើងដោយសារតែជំនឿសាសនានេះដែរ ដើម្បីតម្កល់ទុកក្នុងវិស័យសានា សម្រាប់ជាទីសក្ការៈបូជាដល់កូនចៅជំនាន់ក្រោយៗទៀត។ ជាមួយគ្នានោះផងដែរ លោក លី សំរិទ្ធ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះសង្ឃគ្រប់អង្គ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទគោកចកទាំងអស់ដែលបានដែលបាននិមន្តនិងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ គឺបានបំពេញ កាតព្វកិច្ច ជាពលរដ្ឋល្អ ក្នុងការជ្រើសរើសអ្នក ដឹកនាំប្រទេសជាតិ ប្រកបដោយគុណធម៌ និងសមត្ថភាព ដើម្បីដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យបន្តទៀត។ ព្រះគ្រូព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាឱ្យដឹងថាព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេស គោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សា ។ ព្រះគ្រូព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន បានមានសង្ឃដីកាបន្ថែមទៀតថា  បុណ្យចូលព្រះវស្សា ត្រូវបានប្រាព្វធ្វើឡើង តាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ ពោលគឺចាប់ថ្ងៃ១រោចខែអាសាធ ដល់ទី១៥កើតខែអស្សុជ តាមទម្លាប់របស់ពុទ្ធបរិស័ទ ពេលចូលដល់បុណ្យចូលព្រះវស្សានេះ តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ចីវរ សំពត់ សាដក និង គ្រឿងសម្ភារៈដ៍ទៃទៀត ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលនៃការចូលបុណ្យព្រះវស្សានេះ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *