ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានសាមគ្គីសហការ បំរើសេវា ដោះស្រាយសំណូមពរចាំបាច់និងតម្រូវការ ធានាបានសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ជូនប្រជាពលរដ្ឋ និង អនុវត្តន៍សម្រេចបានលទ្ធផលជោគជ័យតាមផែនការសកម្មភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធខ្ពស់។
ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងនូវការកោតសរសើរបែប
នេះនាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញជាអធិបតីភាពពីលោក ស៊ុន សុវណ្ពារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងអញ្ជើញចូលរួមពីឯកឧត្តម:លោកជំទាវ សមាជិកសមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្តនាយកទីចាត់ការចំណុះរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំង បី ថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ចូលរួមផងដែរ។
ឯកឧត្តម ឡុង ឈុនឡៃ ក៏បានថ្លែងនូវការកោតសរសើរ
បន្តដល់គណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការចំណុះរដ្ឋបាលសាលាខេត្ត មេបញ្ជាការនិងមន្រ្តីកងកំលាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្រ្តីរាជការអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់
ថ្នាក់ដែលបានសាមគ្គីសហការគ្នាធានាបានសន្តិសុខសណ្តាប់
ធ្នាប់ល្អ ក្នុងយុទ្ធនាការបោះឆ្នោត ក្នុងពេលបោះឆ្នោត និង រាប់សន្លឹកឆ្នោត ជ្រើសតាំងតំណាងរាស្រនីតិកាលទី៧នៃរដ្ឋសភា ប្រព្រឹត្តទៅរលូន ប្រកបដោយ សេរីភាព យុត្តិធម៌ តម្លាភាព គ្មានអំពើហឹង្សាជូនគណបក្សនយោបាយ។
ឯកឧត្តម ឡុង ឈុនឡៃ ក៏បានជម្រុញដល់មន្ទីរអង្គភាពជំនាញ និង អាជ្ញាធរ មូលដ្ឋាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បង្កើនការអភិវឌ្ឍខេត្តនិងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមដើម្បីទាក់ទាញបាននូវភ្ញៀវជាតិ និង អន្តរជាតិមកលេងកំសាន្ត និង ការបណ្តាក់ទុនវិនិយោគ ជាពិសេសមន្ទីរជំនាញត្រូវបន្តសហការជាមួយអង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់ផ្សផ្សាយវិធានការការពារ
ជំងឺកូវីដ១៩ ជំងឺអេដស៍ ជំងឺគ្រុនឈាម និង ជំងឺផ្សេងៗអោយប្រជាពលរដ្ឋយល់ ដើម្បីការពារកុំអោយកើតមានក្នុងសហគមន៍ គ្រួសារ និង មូលដ្ឋានទទួលខុស ត្រូវរបស់ខ្លួន។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ពារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ ទិសដៅសំខាន់ៗរបស់រដ្ឋបាលខេត្ត ដែលក្រុមប្រឹក្សាខេត្តបានអនុម័តនៅថ្ងៃនេះគណៈអភិបាលខេត្តនិងបន្តដឹកនាំអនុវត្តន៍ទិសដៅនេះអោយបានសម្រេចជោគជ័យដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និង លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ៕