ឯកឧត្តម កែវ រតនៈនិងឯកឧត្តម ខូយ រីដា សំណេះសំណាលនិងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋឃុំស្រែស្តុក ស្រុកកណ្កៀងនិងឃុំស្នាអន្សា ស្រុកក្រគរខេត្តពោធិសាត់

ខេត្តពោធិសាត់៖ ឯកឧត្តម ​កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រគរនិងស្រុកកណ្តៀងនិងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ខែសីហាឆ្នាំ ២០២៣បានអញ្ជើញជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋឃុំស្រែស្តុក ស្រុកកណ្តៀងជិត៥០០០នាក់នៅបរិវេណទន្លេអុំនិងឃុំស្នាអន្សា ស្រុកក្រគរជិត២០០០នាក់នៅសាលាបឋមនិងអនុវិទ្យាល័យស្នាអន្សា

លោក ឆាយ គឹមម៉ុង អភិបាលនៃគណអភិបាលស្រុកកណ្តៀង បានឲ្យដឹងថា ស្រុកកណ្តៀងមាន៩ឃុំ ស្មើនឹង១១២ភូមិ ប្រជាពលរដ្ឋចំនួន ៧០.៦០៩នាក់ ស្រីចំនួន៣៦.៤៣៦នាក់ មាន១៨.៩១៤គ្រួសារ។

ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅចំនួន៤៧.៩៦៧នាក់ ស្រីចំនួន ២៥.៣៩០នាក់ ក្នុងនោះប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ចំនួន ៤៣.៣៨៩នាក់ និងមាន១១៩ការិយាល័យបោះឆ្នោត។ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឃើញថា ប្រជាពលរដ្ឋបានទៅបោះឆ្នោតចំនួន៣៩.៣១៣នាក់ស្មើនឹង ៩០,៦១%ក្នុងនោះសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាមានចំនួន៣៧.១១៩សំឡេងស្មើនឹង៩៦,១៣%។

ដោយឡែកឃុំស្រែស្តុក ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៧.៤៨០នាក់ ក្នុងនោះបានទៅបោះឆ្នោតចំនួន៦.៦១១នាក់ស្មើនឹង៨៨,៣៨% សំឡេងគាំទ្រគណបក្សប្រជាជន កម្ពុជាចំនួន៦.៤៦០សំឡេងស្មើនឹង៩៩,០២%ជាឃុំជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស។

ចំពោះស្រុកក្រគរត្រូវបានលោក លីវ សេងហ៊ីម អភិបាលនៃគណអភិបាលស្រុកបានឲ្យដឹងថា ស្រុកក្រគរមាន១១ឃុំមាន ១៥៥ការិយាល័យបោះឆ្នោត ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ចំនួន៦៧.០៦៦នាក់ ក្នុងនោះបានទៅបោះឆ្នោតចំនួន៥៦.០៣៦នាក់ស្មើនឹង៨៩,៩១% សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន៥៥.៦២៣សំឡេងស្មើនឹង ៩៤,១៤%ជាប់ចំណាត់ថ្នាក់លេខ២ទូទាំងខេត្ត។ក្នុងនោះ ដែរឃុំស្នាអន្សាមាន១១ការិយាល័យបោះឆ្នោត ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៤.៣២២នាក់ក្នុងនោះបានទៅបោះឆ្នោតចំនួន៤.២០១នាក់សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន៤.០១១សំឡេងស្មើនឹង ៩៧,២៩%ជាប់ចំណាត់ថ្នាក់ លេខ១ទូទាំងខេត្ត។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងឯកឧត្តម​ កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រគរនិងស្រុកកណ្តៀង បានថ្លែងថា ការចុះជួបសំណេះសំណាលនេះគឺដើម្បីសម្តែងនូវការគោរពដឹងគុណនិងអរគុណយ៉ាងវិសេសវិសាលដល់លោកតា លោកយាយ ពូ មី បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ជាពិសេសឃុំស្រែស្តុក ស្រុកកណ្តៀងបានជាប់ជាចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសនិងឃុំស្នា អន្សា ស្រុកក្រគរក៏បានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងខេត្តពោធិ៍សាត់ដែលបានបោះឆ្នោតគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧បន្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិបន្ត ។

ដើម្បីជាកិច្ចតបស្នងសងគុណសងគុណដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតក្នុង ឃុំស្រែស្តុកស្រុកកណ្តៀងនិងឃុំស្នាអន្សា ស្រុកក្រគរ តែងតែមានជំនឿទុកចិត្តយ៉ាងមុតមាំមកលើការដឹកនាំរបសគណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងគាំទ្រច្រើនលើសលុប ដើម្បីឲ្គគណបក្សប្រជាជនកម្ពុជា មានពេលវេលានិងឱកាសបន្តការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន និងបន្តថែរក្សានូវសុខសន្តិភាព ស្ថេរភាពសម្រាប់ការរស់នៅប្រកបដោយសុខសុវត្ថិភាពដូចពេលនេះនិងទៅថ្ងៃអនាគត។

ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាប្តេជ្ញាចិត្តយ៉ាងមោះមុតនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋថា នឹងខិតខំប្រឹងប្រែងយកអស់នូវកម្លាំងកាយចិត្ត ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅមានភាពសុខសាន្ត ជីវភាពធូរធាពិសេសកសាងនូវហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន។

ឯកឧត្តមទាំង២បានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់ឃុំស្រែស្តុក ស្រុកកណ្តៀងនិងឃុំស្នាអន្សា ស្រុកក្រគរក៏ដូចទូទាំងខេត្តពោធិ៍សាត់មិនយូរនោះទេយើងនឹងទទួលបានចំណងដៃដ៏ពិសេសពីប្រមុខរាជរដ្ឋាភិបាលជាច្រើន ពេលនោះឃុំ ស្រុក ខេត្តរបស់យើងកានតែប្រែមុខប្រែមាត់និងមានភាពល្បីទូទាំងប្រទេសជាក់ជាមិនខានឡើយ។

នៅក្នុងឱកាសជួបសំណេះសំណាលនោះក្រុមការងារបានចែកជូនវត្ថុកំដរដៃដល់ប្រជាពលរដ្ឋឃុំស្រែស្តុកជិត៥០០០នាក់និងឃុំស្នាអន្សាជិត២០០០នាក់ក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រីមួយួរទឹកស៊ីអ៊ីវមួយយួរផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *