សមាគមនារីខេត្តពោធិ៍សាត់ប្រជុំបូកសរុបបទពិសោធន៍ការងារសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ខេត្តពោធិសាត់៖ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបបទពិសោធន៍ ការងារសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧និងស្វែងរកការគាំទ្រ ក្រោមអធិបតីភាពលោកជំទាវ .ឯម ប៉ុណ្ណា .សមាជិការដ្ឋសភានិងជាសមាជិការប្រតិបត្តិថ្នាក់កណ្តាល និងលោកជំទាវ .អាំង សុជាតា ខូយ រីដា .ប្រធានកិត្តិយសនៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត និងមានចូលរួមពីលោកជំទាវ លោកស្រី បណ្តាញនៅតាម បណ្តាមន្ទីរ ប្រធាន អនុប្រធានសាខាស្រុក ក្រុងចំនួន៦០នាក់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី​ ហ៊ុន សែន។

លោកជំទាវ ឈឹម ស៊ីណា សមាជិក ក្រុមប្រឹក្សាខេត្តនិងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្ត ពោធិ៍សាត់ បានលើកឡើងថា នាឱកាសដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ទើបតែត្រូវបានបញ្ចប់នាពេលថ្មីៗនេះ សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់បានបណ្តុះបណ្តាលអ្នកសង្កេតការណ៍របស់សមាគមនារីទាំង៧ស្រុក ក្រុង មានចំនួន៥៤៨នាក់ ទាំង៤៩ឃុំ សង្កាត់និង៧៤៤ការិយាល័យបោះឆ្នោត។

នៅ ក្នុងពេលដំណើរការបោះឆ្នោតកាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ភ្នាក់ងារអ្នកសង្កេតការណ៍ របស់សមាគមនារីទូទាំងខេត្ត ក៏ដូចភ្នាក់ងារសង្កេតការមកពីបណ្តាអង្គការនិងស្ថាប័នផ្សេងៗទៀតបានអនុវត្តនូវសិទ្ធិ តួនាទី ភារកិច្ចក្រមសីលធម៌និងប្រតិបត្តិទៅតាមបទបញ្ជា នីតិវិធី លិខិតបទដ្ឋានគតិយុត្តិនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងខ្ជាប់ខ្ជួននិងត្រឹមត្រូវ។

បន្ទាប់ពីការចូលរួមនិងលើកឡើងអំពីចំណុចខ្លាំង ចំណុចខ្សោយនិងបញ្ហាប្រឈមនានាពីសំណាក់បណ្តាញមន្ទីរនិងអនុសាខាស្រុក ក្រុង នោះរួចមក លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយស និងលោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភានិងជាសមាជិកាប្រតិបត្តិសមាកមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ថ្នាក់កណ្តាល បានសម្តែងការអបអរសាទរដល់បងប្អូននារីជាអ្នក សង្កេតការណ៍ដែលបានខិតខំអនុវត្តនិងបំពេញតួនាទី ភារកិច្ចទទួលបាននូវជោគជ័យ។

ជាការពិតណាស់ថា ភាពជោគជ័យវាពិតជា ស្តែងចេញឡើងពីការខិតខំប្រឹងប្រែង យ៉ាងសកម្មនិងសស្រាក់ សស្រាំរបស់ថ្នាក់ដឹកនាំ ជាពិសេសពីសំណាក់បងប្អូននារីយើងគ្រប់ៗគ្នា ដែលបានពុះពារគ្រប់បែបយ៉ាងដោយពុំខ្លាចនឿយហត់ ដើម្បីជាតិ មាតុភូមិនិងប្រជាជនយើងកាន់តែមានភាពសុខសាន្តរុងរឿងក្រោមម្លប់សន្តិភាពក្នុងសង្គម ។

បើតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កាលពីថ្ងៃទី២៣ ខែកក្កដា២០២៣នេះ ខេត្តពោធិ៍សាត់ទទួលបានចំណាត់ថ្នាក់លេខ១លើបណ្តារាជធានី ខេត្តទាំង២៥ទូទាំងប្រទេសនេះគឺជាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ខេត្តយើង។

លោកជំទាវទាំង២បានបញ្ជាក់ថា ខេត្តពោធិ៍សាត់មានការិយាល័យបោះឆ្នោតចំនួន៧៤៤ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៣០០,៣២៨នាក់ក្នុងនោះអ្នកបានទៅបោះឆ្នោតមានចំនួន២៦១,៩២៧នាក់និងអ្នកមិនបានទៅបោះឆ្នោត៣៨,៤០១នាក់ស្មើនឹង៨៧,២១%មានគណបក្សនយោបាយ ១១ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ.២៣១,៤៨៣ សំឡេង។

លោកជំទាវ បានចាត់ទុកថា ប្រជាពលរដ្ឋខេត្តពោធិ៍សាត់មានការយល់ដឹងអំពីការតព្វកិច្ចនិងមានស្មារតីបានទៅចូលរួមបោះឆ្នោតច្រើនគួរឲ្យកត់សម្គាល់បើទោះជាយ៉ាងនេះក៏ដោយក៏នៅតាម បណ្តាស្រុក ក្រុង ឃុំ សង្កាត់មួយចំនួននៅមានចំណុចកង្វះខាតដែលទាំងអស់នេះទាមទាឲ្យយើងទាំងអស់គ្នារកឲ្យឃើញអំពីចំណុចខ្វះខាតទាំងនោះដើម្បីជាបទពិសោធន៍សម្រាបអនុវត្តពេលដំណើរការបោះឆ្នោតនាពេលក្រោយៗទៀតធានាបាននូវភាពជោគជ័យ កាន់តែល្អប្រសើរបន្ថែមទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *