ទេពកង្រីខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសង្កាត់ជលផលកំពង់ត្រឡាចបានបន្តចុះធ្វើការរុះរើនិងបំផ្លាញចោលបាំងសាច់អួនរាំងភ្ជិតពោះព្រែកអោម៉ាល់ចំនួន៣កន្លែងនៅចំណុចព្រែកអោម៉ាល់ស្ថិតក្នុងភូមិអោម៉ាល់ឃុំអំពិលទឹកស្រុកកំពង់ត្រឡាចនៅរដូវទឹកទន្លេកំពង់ឡើងនិងរដូវត្រីពងកូន ថ្ងៃទី៣សីហា២០២៣នេះ។
លោកខៀវ សុផានរិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថាកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ សង្កាត់ជលផលកំពង់ត្រឡាចបានបន្តចុះសហការជាមួយសង្កាត់ជលផលកំពង់ត្រឡាច៨នាក់មធ្យោបាយធ្វើសកម្មភាពការណូតបាឡាស្មាច់២គ្រឿងនៅចំណុចខាងលើ ។
លោក ខៀវ សុផានរិទ្ធ បានអោយដឹងថាការចុះបង្ក្រាបខាងលើនេះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួនរាំងផ្ជិតពោះព្រែក៣កន្លែងប្រវែង៤៥ម៉ែត្របង្គោល៣០ដើមលប៦គ្រឿង ។
ហើយនៅថ្ងៃទី២សីហា២០២៣សមត្ថកិច្ចជលផលស្រុកជលគីរីបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុងនៅចុងព្រែកប្រចាន់ក្នុងភូមិកោះធំបានបំផ្លញចោលចុះនួន១០កន្លែងប្រវែង៣០០ម៉ែត្រលបលូស្បៃមុង១០មាត់បង្គល១២០ដើមនិងបានចាកលែងត្រីល្អិតៗទៅក្នុងទន្លេវិញផងដែរ ។
តែទួសជាយ៉ាងណានៅក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងនេះម្តងៗត្រូវគេមើលឃើញថាមិនដែលឃាត់ខ្លួនជមល្មើសបានឡើងក្រុមជនល្មើសហាក់ដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់រហូត ។
លោកនាយផ្នែករដ្ឋបាលកំពង់ប្រាសាទបានធ្វើការអំពាវនាវម្តងហើយម្តងទៀតដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើការនេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកឡើងត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕