មន្ត្រីជំនាញការិយាល័យ ផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងនៅបន្ត ការចាក់វ៉ាក់សាំងការពារជំងឺសាទឹកសត្វគោក្របី ជូនប្រជាកសិករនៅភូមិរលួសស្រុកកំពង់ត្រឡាច


ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៣សីហា២០២៣នេះលោក ក្រឹងសំអាត ប្រធានការរិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដោយសហការជាមួយពេទ្យសត្វភូមិនិងអាជ្ញាធរមូលដ្ឋានបានបន្តចុះធ្វើការចាក់វ៉ាក់សាំងការពារជំងឺសាទឹកសត្វ.អត់ក្តាម.គោក្របី ជូនប្រជាកសិករបាន២ភូមិគឺភូមិវាលល្ចាងនិងភូមិសេរីឆោម.ឃុំច្រេស.ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

លោក ក្រឹងសំអាត ប្រធានការរិយាល័ផលិតកម្មនិងបសុព្យាបាលនៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងលើកឡើងថា ជម្ងឺសាទឹក.អុតក្តាម សត្វកើតលើសត្វគោក្របី របស់ប្រជាកសិករបានកើតឡើងរៀងរាល់ឆ្នាំ ដូចនេះលោកបានអំពាវនាវដល់ប្រជាកសិករដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង ការណែនាំអំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។

លោកប្រធានការរិយាល័យបានបញ្ជាក់ទៀតថាគោលបំណងនៅថ្ងៃនេះគឺចុះចាកើវ៉ាក់សាំងដើម្វីពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬ ងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរ៏ករាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។

លោក ក្រឹងសំអាត បានលើកទឹកចិត្តដល់ប្រជាកសិករដែលមានសត្វគោក្របី ដើម្បីចង់ដឹងពីជំងឺមួយចំនួនដែលកំពុងតែរីករាលដាលជាច្រើននៅក្នុងសហគមន៍ ពិសេសត្រូវតែយកចិត្តទុកដាក់បំផុតចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី ត្រូវតែសម្អាតទ្រង់និងកន្លែងដេកជាប្រចាំ ហើយត្រូវឱ្យទឹកនិងស្មៅស៊ីបានគ្រប់គ្រាន់ ប្រសិនបើមានការសង្ស័យថាសត្វគោក្របី មានជំងឺសូមផ្ដល់ដំណឹងបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន កុំទុកអោយជម្ងឺនេះវារីករាលដាលទៅសត្វដទៃទៀតនៅជិតនោះ។
លោក ក្រឹងសំអាត បានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផលក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វគោក្របីនៅថ្ងៃនេះសម្រេចបាន គោ សរុបចំនួន៣៨៥ ក្បាល និងបានចែកសម្ភារ:និងថ្នាំព្យាបាលសត្វដល់ភ្នាក់ងារពេទ្យសត្វភូមិនិងបានធ្វើការផ្សព្វផ្សាយពីអត្ថប្រតោឃន៍នៃការចាក់វ៉ាក់សាំងសាទឹក អុតក្រាម.សម្រាប់ការពារជម្ងឺសត្វគោ.ក្របីផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *