លោក យិន សាវ៉េន បាននាំយកទេយ្យទាន ទៀនព្រះវស្សា របស់ឯកឧត្តម ឧកញ៉ា ទៀង ថៃ និង លោកជំទាវ បណ្ឌិត វណ្ណ លុយ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២ គឺវត្តត្រពាំងបីក្នុងក្រុងកំពង់ឆ្នាំងនិងវត្តត្រពាំងទឹកត្រជាក់ក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ ទេយ្យទាន និង ទៀនចំណាំព្រះវស្សា របស់ឯកឧត្តម ឧកញ៉ា ទៀង ថៃ និង លោកជំទាវបណ្ឌិត វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ត្រូវបាន លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២ គឺ ត្រពាំងទឹកត្រជាក់ ស្ថិតនៅស្រុករលាប្អៀរ និង វត្ត ត្រពាំងបី ស្ថិតនៅ ក្រុងកំពង់ឆ្នាំង ធ្វើឡើងនៅវត្តត្រពាំងបី ស្ថិតសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២សីហា២៩២៣នេះ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំងនិងលោកស្រី លោក ឈាង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោកស្រី កែវ សេងសុចិន្តា អនុប្រការិយាល័យវិទ្យុនៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងពុទ្ធបរិស័ទចូលរួមផងដែរ។

មានប្រសាសន៍នាឱកាសនោះលោក យិន សាវ៉េន  បានមានប្រសាសប៍ថាៈ ឯកឧត្តម ឧកញ៉ា ទៀង ថៃ និង លោកជំទាវបណ្ឌិត វណ្ណ លុយ ពុទ្ធិសាសនូបត្ថមក៍មួយរូបតែងតែបានចូលរួម បរិច្ចាកនូវធនធានក្នុងការបម្រើពុទ្ធសាសានា ដែលមានសទ្ធាជ្រះថ្លាចូលរួមកសាង និង អភិវឌ្ឍន៍នូវសមិទ្ធផលនានាជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា ។

លោក យិន សាវ៉េន បានមានប្រសាសន៍បន្តទៀតថាៈ   បុណ្យចូលព្រះវស្សា ត្រូវបានប្រាព្វធ្វើឡើង តាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ ពោលគឺចាប់ថ្ងៃ១រោចខែអាសាធ ដល់ទី១៥កើតខែអស្សុជ តាមទម្លាប់របស់ពុទ្ធបរិស័ទ ពេលចូលដល់បុណ្យចូលព្រះវស្សានេះ តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ចីវរ សំពត់ សាដក និង គ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលនៃការចូលបុណ្យព្រះវស្សានេះ ។
 
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ទៀតថាៈក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និង អាណាចក្រ មានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធា បានចូលរួមកសាងទីវត្តអារាមឲ្យមានការអភិវឌ្ឍទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ ជាពិសេស សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

អភិបាលរងខេត្តបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទំាងអស់ត្រូវចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព និងសមិទ្ធផលនិងប្រពៃណីរបស់ជាតិឲ្យបានគង់វង្ស ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។

ហើយទេយ្យទាន ដែលប្រគេនព្រះសង្ឃនាពេលនោះ មាន ទៀន ព្រះវស្សា១គូ មី១កេស អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និង បច្ច័យបួនប្រគេនព្រះចៅអធិការវត្តត្រពាំងបី៣១ម៉ឺនរៀល  ព្រះចៅអធិការត្រពាំងទឹកត្រជាក់ ២១ម៉ឺនរៀល និង ព្រះចៅអធិការវត្តសំរោង១០ម៉ឹនរៀល ព្រមទាំង ព្រះង្ឃ១០អង្គក្នុងមួយៗអង្គ៣ម៉ឺនរៀលនិងបហរគេនចង្ហាន់ថ្ងៃត្រង់ប្រគេនព្រះសង្ឃ១២អង្គផងដែរ។

ក្នុងលោក យិន សាវ៉េន អភិបាលរងខេត្ត និង លោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង និង លោកស្រីកែវ សេងសុចិន្តា ក៏ចូលរួមបច្ច័យចំនួន៣២ម៉ឺនរៀលប្រគេនព្រះសង្ឃក្នុងពិធីបុណ្យចូលវស្សានេះផងដែរ  ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *