ជនសង្ស័យប្រើប្រាស់អាវុដោយខុសច្បាប់ ត្រូវសមត្ថកិច្ចនគរបាលស្រុកវាលវែងធ្វើចាប់ឃាត់ខ្លួនដោយគ្រោងបញ្ជូនបន្តទៅស្នងការនគបាលខេត្ត

ពោធិ៍សាត់៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់ក្រោយជនសង្ស័យខាងលើ បង្កភាពភ័យខ្លាច អសន្តិសុខ ក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២សីហា២០២៣នេះថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានទទួលព័ត៌មានពីលោក ឌិន ឌឿន ជាមេភូមិស្ទឹងប្រម៉ោយ ឃុំប្រម៉ោយរាយការណ៍មកថា មានការប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុចម៉ុងរី ដែលស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់  ។

លោកអធិការក៍បានបញ្ជាអោយសមត្ថកិច្ចនគរបាលប៉ុសន៍រដ្ឋបាល បានចុះធ្វើការស្រាវជ្រាវបន្ទានរាយការណ៍ជូនលោកឧុត្តមសេនីយ៍ទោ ស ថេង ស្នងការនគបាលខេត្តពោធិសាត់ និងបានចេញប្រតិបត្តិការបង្ក្រាបបានជនសង្ស័យខាងលើ បាននៅខ្ទមឆ្ងាយពីភូមិ ដើម្បីធានាបាននៅសភូមិឃុំមានសុវត្ថភាពល្អ។

លោកវរះសេនីយ៍ឯក ធាង ឡេង អធិការនគបាលស្រុកវាលវែងបានអោយដឹងទៀតថា នៅពេលកម្លាំងនគរបាលស្រុក ចុះទៅដល់កន្លែងទីតាំងកើតហេតុខាងលើនិងបានឃាត់ខ្លួន ជនសង្ស័យខាងលើឈ្មោះ តាំង ជី  ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅក្នុងភូមិឧបសម្ព័ន្ធត្រពងពង្ស ឃុំប្រម៉ោយ ស្រុកវាលវែងនិងបានដកហូតនៅវត្ថុតាងមាន អាវុធមួយដើម ម៉ាកAK47ស្វាយបត់ មានលេខ 28661 គ្រាប់ចំនួន០៦គ្រាប់ និងបង់វែងចំនួន១ហើយជននេះក៍ជាមុខសញ្ញាដាក់អន្ទាក់ឆក់សត្វដែលសមត្ថកិច្ចកំពង់តាមហើយកន្លងមកជនសង្ស័យខាងលើនេះតែងតែបង្កអំពើហឹង្សាទៅលើប្រពន្ធជាញយដងមកហើយក៍ធ្លាប់យកកាំភ្លើងខ្យល់ទៅបាញ់ប្រពន្ធបណ្តាលអោយរងរបួសផងដែរ ។

លោកអធិការនគបាលស្រុកវាលវែងបានបន្តអោយដឹងទៀតថា ដោយមានការសម្របសម្រួលផ្នែកច្បាប់ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកវាលវែង ក៍សាងសុំណុំរឿងបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងបន្តទៅស្នងការរដ្ឋាននគបាលខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី២សីហា២០២៣នេះហើយដើម្បីចាត់ការបន្តទៅតាមនីតិវិធី ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *