អភិបាលខេត្តពោធិសាត់ ដាក់ផែនការ ចាប់ជនទាំងឡាយណា ដែលបានកាប់បំផ្លាញដីព្រៃរបស់រដ្ឋឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំអនុគណកម្មការទាំង៩ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ខេត្តពោធិសាត់÷ ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណកម្មការខេត្តទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិបានដឹកនាំកិច្ចប្រជុំអនុគណកម្មការទាំង៩ ជាជំនួយការដល់គណកម្មការថ្នាក់ខេត្តដើម្បីធ្វើការបូកសរុបលទ្ធផលការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិជំហានទី១ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញនិងស្រុកវាលវែង នៅថ្ងៃទី៣១កក្កដា២០២៣នៅក្នុងសាលាខេត្តពោធិសាត់។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងជា ប្រធានគណៈកម្មការខេត្តទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្តែងការកោតសរសើរដល់លោក លោកស្រី ប្រធាន អនុប្រធាននិងសមាជិកនៃអនុគណៈកម្មការទាំង៩ ដែលជាជំនួយការដល់គណៈកម្មការថ្នាក់ខេត្ត ដែលបានខិតខំអនុវត្តនូវតួនាទី ភារកិច្ចក្នុងការចុះប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញនិងស្រុកវាលវែង ក្នុងជំហានទី១ទទួលបានជោគជ័យ។

បើតាមរបាយការណ៍របស់អនុគណកម្មការទាំង៩បានឲ្យដឹងថា អនុគណកម្មការនិមួយៗដឹកនាំដោយអភិបាលរងខេត្ត១រូប និងអមដោយ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញ មន្ត្រីរដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិនិងប្រជាការពារចាប់ពី៣០នាក់ទៅ៤០នាក់។

ដោយគិតចាប់ពីថ្ងៃទី១៥ខែមិថុនា ដល់ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៣ជាលទ្ធផល ធ្វើការអប់រំផ្សព្វផ្សាយនិងធ្វើកិច្ចសន្យាបញ្ឈប់ការកាប់រុករានព្រៃឈើបានចំនួន១៧០ករណី បង្ខំឲ្យរុះរើរោង ខ្ទម និងសំណង់ទន់បាន១០ករណី រុះរើរោងស័ង្កសី២៨ខ្នង បំផ្លាញអាវុធកែឆ្នៃបាន៧ដើម រុះរើបង្គោលរបងចំនួន៤០០ដើម រោងកៅស៊ូតង់១២កន្លែង ដកហូតសម្ភារណាយន្ត២៥គ្រឿង គន្លឹះអន្ទាក់សត្វ៧០គ្រាប់ ម៉ូតូ ៣គ្រឿង ដកហូតដីឃ្លុំទុកបាន១០,៦២០ហិកតាចំពោះដីដែលបានដកហូតត្រូវបានក្រុមការងារដាំកូនឈើឡើងវិញជាង៩ ហិកតានិងទីតាំងផ្សេងៗបានធ្វើការថែទាំឲ្យមានការលូតលាស់ឡើងវិញ។

នៅចំពោះមុខអនុគណកម្មការទាំង៩ ត្រូវតែមានវិធានការដល់ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានហើយបានរុករានក្នុងរូបភាពតូចតាច ត្រូវធ្វើការអប់រំកិច្ចសន្យាបញ្ឈប់ ប្រគល់ដីជូនរដ្ឋវិញឬឲ្យអាស្រ័យផលទីតាំងដែលរុករានដោយអ្នកមកពីខាងក្រៅខេត្ត ត្រូវធ្វើការឃាត់ខ្លួន កសាងសំណុំរឿងទៅតុលាការ ចំពោះអ្នករឹងរួសត្រូវអនុវត្តតាមវិធានការច្បាប់ ដីដែលបានដកហូតត្រូវដាំដើមឈើឡើងវិញ និងដាក់កម្លាំងធ្វើការល្បាតនិងឃ្លាំមើលជាប្រចាំ និងធ្វើការរឹតបន្តឹងកការគ្រប់គ្រងមនុស្សតាមរយការស្នាក់នៅដែលអាចជាមុខសញ្ញាប្រព្រឹត្តបទល្មើស។

នៅក្នុងកិច្ចប្រជុំនោះឯកឧត្តម បានដាក់ចេញទិសដៅសម្រាប់ជំហានទី២ គឺបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសទាំងការកាប់រុករានទន្រ្ទានយកដីព្រៃឈើនិងដីព្រៃលិចទឹកបឹងទន្លេសាប បន្តស្រាវជ្រាវ កំណត់មុខសញ្ញាជនប្រព្រឹត្ត បទល្មើសដែលបំផ្លាញធនធានធម្មជាតិកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

ជាមួយគ្នានោះត្រូវធ្វើការអប់រំផ្សព្វផ្សាយ ណែនាំឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះបានយល់ដឹងអំពីច្បាប់ វិស័យព្រៃឈើនិងវិស័យជលផល ព្រោះថាការកាប់ព្រៃឈើធ្វើអុស ដុត ធ្យួង សុទ្ធតែបំផ្លាញព្រៃឈើ ត្រូវប្តូរពីការកាប់ឈើ ដុតធ្យួងមកធ្វើជាកសិកម្មនៅតាមមូលដ្ឋានវិញដើម្បីបញ្ជៀសការកាប់ព្រៃឈើ។

ដោយឡែកបឹងទន្លេសាបក៍ដូចជាបឹង ព្រែក ស្ទឹង អូរ ត្រូវមានវិធានការរិតបណ្តឹងអោយបានរឹងបំផុត លើករណីបទល្មើសលួច ឆក់ ប្លន់និងល្បែងស៊ីសងត្រុវស្រាវជ្រាវកំណត់មុខសញ្ញានិងបំបែក គោលដៅឲ្យអស់កុំឲ្យមាននៅក្នុងមូលដ្ឋានដើម្បីរក្សាអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្ថភាព៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *