ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ ណែនាំនឹងជម្រុញដល់មន្រី្ត ដែលចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវមានក្រមសីលធម៌ ឥរិយាបទសុភាពទន់ភ្លន់តែមុឺងម៉ាត់ចំពោះការអនុវត្តច្បាប់

តាកែវ : លោកវរសេនីយ៍ឯក ប៉ុន សំអុលឧត្តម ស្នងការរងទទួកផែនការងារនគរបាលសណ្ដាប់ធ្នាប់ ណែនាំនឹងជម្រុញដល់មន្រី្ត ដែលចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវមានក្រមសីលធម៌ ឥរិយាបទសុភាពរាបសារ ទន់ភ្លន់តែមុឺងម៉ាត់ចំពោះការអនុវត្តច្បាប់។
ការលើកឡើងបែបនេះខណៈពេលដែលលោកវរសេនីយ៍ឯក ប៉ុន សំអុលឧត្តម ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ ដឹកនាំកិច្ចប្រជុំពង្រឹងការងារដល់ប្រធានក្រុមគោលដៅ ដែលចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ឯក ប៉ុន សំអុលឧត្តម បានណែនាំ
ដល់ប្រធានក្រុមគោលដៅទាំងអស់ ដែលចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
ពង្រឹងនឹងការអនុវត្តវិន័យ ០០៦ ប.ប.ជ របស់កងកម្លាំងនគរបាលជាតិ ។
បន្តជម្រុញដល់មន្រី្ត ដែលចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវមានក្រមសីលធម៌ខ្ពស់ក្នុងការអនុវត្តច្បាប់ ។
ពង្រឹងវិន័យកងកម្លាំងនគរបាលដែលមានតួនាទីភារកិច្ចប្រចាំការតាមគោលដៅចរាចរណ៍នីមួយៗ ដូចជាការស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ។
ត្រូវមានមតិលើកឡើងបញ្ហាប្រឈម ពីការចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកន្លងមក ។
បន្តផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅតាមវេទិកាសាធារណៈ សហការជាមួយមន្ទីពាក់ព័ន្ធ ត្រូវបញ្ច្រៀបព័ត៌មានដល់ប្រជាពលរដ្ឋឱ្យពួកគាត់យល់ដឹងពីច្បាប់ និងវិធីបង្ការការពារគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *