ខេត្តពោធិសាត់: នៅថ្ងៃទី១សីហា២០២៣នេះស្ថានភាពកម្ពស់ទឹកស្ទឹងនៅខេត្តពោធិសាត់ត្រូវគេមើលឃើញថាមានកាហក់ឡើងខ្លាំងខណះភ្លៀងបានបន្តធ្លាក់ជាប់គ្នានៅផ្នែកខាងលើបានបង្កជាជំនន់ទឹកភ្លៀងនៅស្ទឹកពោធិសាត់ធ្វើអោយផ្ទះប្រជាពលរដ្ឋខ្លះ ដែលតាំងទីលំនៅជាប់មាត់ស្ទឹងពោធិ៍សាត់ បានជន់លិចខ្លះទៅហើយ ក៏ប៉ុន្តែស្ថានភាពទឹកស្ទឹង នៅមិនទាន់ដល់កម្រិតដែលត្រូវប្រកាសអាសន្ននៅឡើយទេគឺទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨ ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន គឺ៥ម៉ែត្រ។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣នេះថា កម្ពស់ទឹកភ្លៀង២៤ម៉ោង លើ៦/៧ក្រុង ស្រុក មាននៅក្រុងពោធិ៍សាត់ ៩.៧ មីលីម៉ែត្រ, ស្រុកវាលវែង ១.៥ មីលីម៉ែត្រ, ស្រុកបាកាន ១.៥ មីលីម៉ែត្រ, ស្រុកក្រគរ ២.២ មីលីម៉ែត្រ, ស្រុកកណ្តៀង ២០.៨ មីលីម៉ែត្រ និងស្រុកតាលោសែនជ័យ ១.២ មីលីម៉ែត្រ។
ប្រធានមន្ទីរធនធានទឹកនិងឧុតុនិយមខេត្តពោធិសាត់បានអោយដឹងទៀតថា ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹង និងទន្លេ ក្នុងនោះមានស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨ ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវ៉ាញ មានកម្ពស់ ២.៥១ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ), ស្ទឹងវាលវែង មានកម្ពស់ ២.៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ) និងទឹកទន្លេកំពង់លួង មានកម្ពស់ ២.០២ម៉ែត្រ។
អភិបាលខេត្តពោធិសាត់ឯកឧុត្តម ខូយរីដា ក៍ដូចជាលោក .កែវវៃ.ប្រធានមន្ទីធន់ធានទឹកនិងឧុតុនិយមខេត្តពោធិ៍សាត់បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងដែលមានលំនៅឋាននៅប្របតាមដងស្ទឹងសូមអោយមានការបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាជានិច្ចចំពោះបាតុភូតធម្មជាតិដែលបានបង្កអោយមានជំនន់ទឹកភ្លៀងពីតំបន់ភ្នំហូរចាក់មកក្នុងស្ទឹងពោធិសាត់ ដែលអាចកើតមានឡើងជាយថាហេតុបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វពាហន:ផងដែរ ក្នុងនោះភ្ញៀវទេសចរណ៍ឆ្ងាយៗដែលចូលមកលេងកំសាន្តនៅតាមតំបន់រម្មនីយ៍ដ្ឋានទឹកធ្លាក់នានាក្នុងខេត្តពោធិ៍សាត់សូមអោយមានការប្រុងប្រយ័ត្នត្រូវស្តាប់ការណែនាំរបស់សមត្ថកិច្ចនិងអាជ្ញាធដែលឈជើងប្រចាំការនៅតំបន់កំសាន្តទាំងអស់នោះដាច់ដើម្បីបញ្ជាស់នៅហានិភ័យដែលកើតឡើងភ្លាមៗ ៕