ខេត្តកំពង់ឆ្នាំង: កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការ ជាមួយនគរបាលក្រុងកំពង់ឆ្នាំងបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ខុសច្បាប់នៅសារធាតុញៀនឃាត់ខ្លួនស្ត្រីម្នាក់ រួមនិងវត្ថុតាងថ្នាំញៀនបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹក ថ្ងៃទី៣១កក្កដា២០២៣។
លោក ហ៊ុល វាស្នា ស្នងការរងនគបាលខេត្តទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងនៅវេលាម៉ោង១២និង៤៧នាទីថ្ងៃទី១សីហា២០២៣នេះថា ក្រោយធ្វើការស្រាវជ្រាវនិងបានឃ្លាំមើលនៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី៣១កក្កដា២០២៣ សមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយ កម្លាំងនគបាលក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួន ស្ត្រីជនសង្ស័យម្នាក់មានឈ្មោះ ងួន សារូ ភេទស្រីអាយុ៤៩ឆ្នាំងមានទីលំនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង ។
នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមានថ្នាំញៀន៥កញ្ចប់ ក្នុងនោះថ្នាំប្រភេទគ្រាប់ពណ៍ខ្មៅចំនួន២កញ្ចប់ ជញ្ជីងថ្លឹង១ ម៉ូតូ១គ្រឿង ទូរសព្ធដៃ១គ្រឿង រួមនិងប្រដាប់វេចខ្ចប់មូយចំនួន ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យស្ត្រីខាងលើត្រូវបានសមត្ថកិច្ចក៍សាងសុំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធីនៅថ្ងៃនេះហើយ ៕