លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវបានអញ្ជើញជួបសំណេះសំណាលជាមួយនាយនាយរងនគរបាលដែលត្រូវទៅរៀនវគ្គបណ្តុះបណ្តាលជំនាន់ទី១៧

តាកែវ÷ ព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវបានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមចំនួន៩៩នាក់ស្រី៣៤នាក់ដែលត្រូវទៅរៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាលជំនាន់ទី១៧លើកទី២រយះពេល៤ខែនៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។
មានមតិសំណេះសំណាលនាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានណែនាំទៅសិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ក្នុងការរៀនសូត្រដើម្បីបាននិទ្ទេសល្អពិន្ទុល្អសម្រាប់ខ្លួនឯងជាពិសេសត្រូវចេះគោរពគ្រូនឹងគោរពវិន័យសាលាហើយត្រូវចេះសាមគ្គីគ្នាទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានបួងសួងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនដល់សិក្ខាកាមនៃស្នងការដ្ឋានគតរបាលខេត្តតាកែវ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈពលៈនឹងទទួលជោគជ័យបាននិទ្ទេសល្អក្នុងការសិក្សាទាំងគ្នា
នឹងបានឧបត្ថម្ភមីចំនួន២៩៧កេសដោយសិក្ខាកាមម្នាក់ៗទទួលបាន៣កេសផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *