ខេត្តកំពង់ឆ្នាំង៖ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ផាត សុផាន្នី ស៊ុន ស៊ុន សុវណ្ណារិទ្ធិ អនុប្រធានកិត្តិយសសាខានិងអស់លោក លោកស្រីសាខានិងអនុសាខាកាកបាទក្រហមកម្ពុជាខេត្តនិងស្រុកទឹកផុស បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់ដៃគ្រួសារ ទីទ័លក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ចំនួន ៦៦ គ្រួសារ ដែលរស់នៅក្នុង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ០១ ខែស៊ីហា ឆ្នាំ ២០២៣។
នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយភាពស្និតស្នាល និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។
ក្នុងនោះផងដែរ លោកជំទាវអគ្គលេខាធិការរងទី១កាកបាទក្រមកម្ពុជាបានបញ្ជាក់បន្ថែមទៀតថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អគ្រាដែររដូវនេះជារដូវវស្សា ដោយត្រូវរក្សាអោយបានអនាម័យស្អាត ផឹកស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីកុំឱ្យកើតជំងឺផ្សេងៗក្នុងនោះបងប្អូនត្រូវប្រកបរបរចញ្ចឹមជីវិត ដោយបង្កបង្កើនផល ចិញ្ចឹមសត្វនិងដំណាំផ្សាងៗ ដើម្បីជួយទ្រទ្រង់ចិញ្ចឹមជីវតនិងបានដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃបានល្អប្រសើបានមួយកម្រិតទៀតផងដែរ ។
នៅបញ្ចប់ពិធីលោកជំទាវអគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជាបានប្រគល់អំណោយជូនដល់គ្រួសាទាំង៦៦គ្រួសារដោយក្នុងមួយគ្រួសាៗទទួលបានអង្ក២៥គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ទឹកត្រី១យួ ទឹកស៉ីអ៉ីវ១យួ ឃីត ១ កញ្ចប់ (សារុង មុង ភួយ ក្រមា) និងថវិកាចំនួន ៥០ ០០០ រៀល ៕