លោក ទូច ល៏ហួត អភិបាលរងក្រុងកំពង់ឆ្នាំងដឹកនាំក្រុមការងារអាជ្ញាធមូលដ្ឋានភូមិ សង្កាត់ ចុះធ្វើការផ្សព្វផ្សាយអប់រំ ណែនាំប្រជាពលរដ្ឋឆ្លងកាត់ទំនប់បារាំង ដែលជនលិចដោយទឹកភ្លៀង

ខេត្តកំពង់ឆ្នាំង÷ លោក ទូច ល៏ហួត អភិបាលរងក្រុងកំពង់ឆ្នាំងតំណាងលោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងបានដឹកនាំ ក្រុមការងារអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ចុះធ្វើការផ្សព្វផ្សាយអប់រំ ណែនាំប្រជាពលរដ្ឋឆ្លងកាត់ទំនប់បារាំង ដែលនៅគៀកក្រុងកំពង់ឆ្នាំងត្រូវបានជនលិចដោយទឹកភ្លៀងហូរធ្លាក់ពីលើផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី៣១កក្កដា២០២៣។

លោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងបានអោយដឹងក្នុងពេលលោកដឹកនាំ ក្រុមកាងារចុះពនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ជនលិចទំនប់បារាំងដែលស្ថិតក្នុងភូមិកណ្តាល សង្កាត់ ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងនិងបានធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានជិតៗនេះ និងអ្នកធ្វើដំណើរមកពីឆ្ងាយៗឆ្លងកាត់ទាំងអ្នកបើករថយន្ត ធន់ធំដឹកទំនិញនិងរថយន្តធន់តូច រួមទាំងអ្នកជិះម៉ូតូនិងបងប្អូនប្រជាពលរដ្ឋពីតំបន់ខាងលើៗ មកធ្វើការនេសាទ ក្នុងគោលបំណងផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋសូមអោយមានការប្រុងប្រយ័ត្ន ចំពោះហានិភ័យណាមួយកើតឡើង ជាយថាហេតុដែលមិនស្មានបាន ។

លោកអភិបាលរងក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថាក្រុមការងារបានជួបជុំ បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតំបន់នេះ ដើម្បីចុះធ្វើការផ្សព្វផ្សាយ ជូនដល់ពួកគាត់រួចរាល់ហើយអ្វីដែលសំខាន់ បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ ជុំសុខុម មានទីក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានប្រាប់អោយដឹងថា ឥឡូវនេះទំនប់បារាំង ដែលជាកំណាត់ផ្លូវឆ្លងកាត់ទៅមកយ៉ាងមមាញឹក ត្រូវបានជំនន់ទឹកភ្លៀងហូរជន់លិច និងបានហូរដាច់ដីទំនប់ខាងចុងដែលមិនអាចធ្វើដំណើបានទៀតទេ ។

គាត់បានប្រាប់អោយដឹងទៀតថា ឥឡូវនេះបងប្អូនប្រជាពលរដ្ឋទាំងជិតនិងឆ្ងាយ បាននាំគ្នាធ្វើដំណើរឆ្លងកាត់ស្ពានចាស់ទ្រោឌទ្រោម គ្រាដែលអាជ្ញាធរភូមិនិងប្រជាពលរដ្ឋក្នុងភូមិ បានសហការគ្នា កំពង់ធ្វើការជួសជុលកែសម្រួល អោយបានធ្វើដំណើរទៅមកខណះដែលផ្លូវលំតាមមាត់ទន្លេ មិនទាន់ត្រូវបានទឹកឡើងលិចនោះឡើយ ។

បើយោងតាមរបាយការណ៍របស់លោក ដោក ប៊ុនថុនប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង បានអោយដឹងនៅថ្ងៃទី៣១កក្កដា២០២៣នេះថាចំពោះសីតុណ្ហមាន៣២.៥អង្សាសេដោយឡែកកម្ពស់ទឹកទន្លេសាបថ្ងៃទី៣១កក្ដា២០២៣នេះកម្ពស់ទឹកមាន៥.២៣ម៉ែត្របើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់៥.៦៤ម៉ែត្រ ដោយឡែកស្ថានភាពទឹកភ្លៀងធាក់បាន៧ស្រុកមានកម្រិត៤៨មីលីម៉ែត្រនៅស្រុកបរិបូរណ៍ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *