របាំងសាច់អួននិងរបាំងស្បៃមុងត្រូវបានកម្លាំងផ្នែកកំពង់ប្រាសាទសហការជាមួយសង្កាត់រួមនិងគណៈបញ្ជាការឯកភាពស្រុកជលគីរីធ្វើការបង្ក្រាបរុះរើបំផ្លាញចោលនៅនឹងកន្កែង

ខេត្តកំពង់ឆ្នាំង÷ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងសង្កាត់ជលផលសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីបានបន្តចុះធ្វើការរុះរើនិងបំផ្លាញចោរបាំងសាច់អួនចំនួន៥កន្លែងនិងរបាំងសាច់ស្បៃមុង១០កន្លែងនៅក្នុងភូមិសាស្ត្រស្រុកជល់គីរីនៅរដូវទឹកទន្លេកំពង់ឡើងហើយត្រីពងកូន នៅថ្ងៃទី២៩កក្កដា២០២៣នេះ។

លោក.ខៀវសុផានរិទ្ធ.នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ សង្កាត់ជលផលនិងបានចុះសហការជាមួយកម្លាំងគណ:បញ្ជាការស្រុកជលគីរីដោយប្រើប្រាស់កម្លាំង២២នាក់មធ្យោបាយធ្វើសកម្មភាពការណូតបាឡាស្មាច់៥គ្រឿងនៅចំណុចក្លែងឆ្លុះស្រោងសន្ទៃភូមិក្បាលកន្លង់ ជំពាមថង្កូវក្នុងភូមិសាស្ត្រស្រុកជលគីរី.ខេត្តកំពង់ឆ្នាំង :។

លោក ខៀវសុផានរិទ្ធ បានអោយដឹងថាការចុះបង្ក្រាបខាងលើនេះបានសហការជាមួយកម្លាំងចម្រុះរបស់គណ:បញ្ជាការឯកភាពរបស់ស្រុកជលគីរីបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួន៥កន្លែងប្រវែង៣០០ម៉ែត្របង្គោល១០០ដើមលបលូសាច់អួន៥គ្រឿងនិងរបាំងស្បៃមុង១០កន្លែងប្រវែង៦០០ម៉ែត្របង្គោល១៥០ម៉ែត្រលូស្បៃមុង១២គ្រឿងចាក់លែងកូនត្រីចម្រុះចូលទៅក្នុងទន្លេដែលក្រុមជនល្មើសធ្វើសកម្មភាពដាក់នៅរដូវត្រីពងកូន ។

តែទួសជាយ៉ាងណានៅក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងគេមិនដែលបានឃាត់ខ្លួនបានឡើងក្រុមជនល្មើសហាក់ដឹងខ្លួនមុនបានគេច ខ្លួនរហូត ។

លោកនាយផ្នែករដ្ឋបាលកំពង់ប្រាសាទបានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទទេាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកឡើងត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *