ភ្លៀងនៅតែបន្តធ្លាក់ធ្វើអោយស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សាក្រោមមានការកើនឡើង

ខេត្តកំពង់ឆ្នាំង÷ ភ្លៀងនៅតែបន្តធ្លាក់ស្ទើរាល់ល្ងាចធ្វើអោយស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សាក្រោមបន្តការកើនឡើងជាបន្តបន្ទាប់ នៅវេលាម៉ោង២និង១១នាទីរសៀលថ្ងៃទី៣០កក្កដា២០២៣នេះ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំបានអោយថាដោយសារបាតុភូតធម្មជាតិភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ពីមធ្យមមកខ្សោយធ្វើអោយភ្លៀងធ្លាក់រាយវ៉ាយពាសពេញខេត្តបើទោះជាយ៉ាងនេះក្តីក៍មិនទាន់បង្កអោយលំនៅឋានបងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងខេត្តរួមនិងមនុស្សឬសត្វពាហនៈរងការខូចខាតនោះឡើយ ។

បើយោងតាមរបាយការដែលទទួលបានពីលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាចំពោះសីតុណ្ហភាពថ្ងៃទី៣០កក្កដា២០២៣នេះមាន៣៤.៥អង្សាសេខណះកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់៥.២០ម៉ែត្រវើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់៥.៦១ម៉ែត្រ ដោយឡែកស្ថានភាពទឹកភ្លៀងធ្លាក់បាន៨ស្រុកនិងមានកុម្រិត៦២មីលីម៉ែត្រនៅឯស្រុកបរិបូរណ៍ ។

ពាក់ព័ន្ធបាតុភូតធម្មជាតិនេះអភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធ និងលោក ដោក ប៊ុនថុន ប្រធានមន្ទីរធធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនានដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទឹកឬផ្លូវគោកក៍ដូចប្រជាពលរដ្ឋមានលំនៅឋានរស់ នៅតាមដងទន្លេសាបសូមអោយមានការប្រុងប្រយ័ត្នខ្ពស់ពិសេសបាតុភូតធម្មជាតិភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ដែលអាចអោយបងប្អូនប្រជាពលរដ្ឋអាចជួបនៅគ្រោះថ្នាក់ណាមួយកើរឡើងជាយថាហេតុពិសេសកុំទុកប្អូនៗកូនក្មួយតូចៗមេត្តាកុំទុកអោយពួកគាត់នៅតែម្នាក់ឯងអោយសោះ ។

ចំពោះទំនប់បារាំងដែលរងការជនលិចមិនអាចធ្វើដំណើរឆ្លងកាត់ទៅមកបានទៀតហើយគ្រាដែលសមត្ថកិច្ចក្រុងកំពង់ឆ្នាំងអាជ្ញាធមូលដ្ឋានបានដាក់បំរាមលែងអោយធ្វើដំណើរ ទាំងរថយន្តតូចធំម៉ូតូ.មនុស្សឆ្លងកាត់ទៀតហើយដែលអាចប្រឈមនឹងហានិភ័យផ្សេងៗកើតឡើងផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *