សៀមរាប÷ ឯកឧត្តម ពៅ ស៊ា អនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកវ៉ារិន ខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រាសាទ បានដឹកនាំសមាជិក សមាជិកា ថ្នាក់កណ្តាល រួមទាំងសមាជិក សមាជិកាយុវជន ស្រុក ឃុំ នៅព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។
បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុគ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រាសាទ រួមមាន÷
- ទៀនព្រះវស្សា ចំនួនមួយគូ +ទៀនតូច១គីឡូក្រាម
- អង្ករ ៥០ គីឡូក្រាម
- ទឹកសុទ្ធ៥០យួរ
- ខារ៉ាបាវ ៣ កេស
- ត្រីខ ៥០ កំប៉ុង
- ខ្ទឹមស ៥ គីឡូក្រាម
- អំបិល ៥ គីឡូក្រាម
- ស្ករស ៥ គីឡូក្រាម
- មីជាតិ ៥ កេស
- ទឹកដោះគោកន្លះកេស
- ត្រីងៀត ៥ គីឡូក្រាម
- ទឹកស៊ីអ៊ីវ ៥ យួរ
- ទឹកត្រី ៥ យួរ
- ខ្លាញ់ ៥ លីត្រ
- ធូបដើមធំមួយបាច់
- បច្ច័យបួនសម្រាប់ព្រះសង្ឃ៧អង្គ ២១០.០០០រៀល
- បច្ច័យសម្រាប់ប្រើប្រាស់ក្នុងវត្តនិងកសាងចំនួន ១.៤៨០.០០០រៀល – – កូនឈើ២០ដើម
- សរុបទឹកប្រាក់ចំនួន ៣.០១៩.០០០រៀល (បីលានមួយម៉ឺនប្រាំបួពាន់រៀល)
វេរ ប្រគេន ព្រះគ្រូចៅអធិការវត្ត និងព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សានៅវត្តប្រាសាទសីលវ័ន្ត ហៅ ប្រាសាទ ស្ថិតនៅក្នុង ភូមិកាប់ដៃ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
សូមរំលឹកថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃ១ រោច ខែអាសាឍនោះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកាដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនព្រះសង្ឃតាមវត្តអារាមនានា សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់ត្រីមាស តាមពុទ្ធានុញ្ញាត៕