របាំងរាំងភ្ជិតព្រែកចំនួន៤កន្លែងត្រូវបានកម្លាំងផ្នែកកំពង់ប្រាសាទសហការជាមួយសង្កាត់រួមនិងគណៈបញ្ជាការឯកភាពស្រុកធ្វើការបង្ក្រាបរុះរើបំផ្លាញចោលក្នុងភូមិសាស្ត្រស្រុកជល់គីរី

ខេត្តកំពង់ឆ្នាំង÷ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងសង្កាត់ជលផលសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីបានចុះធ្វើការរងុះរើនិងបំផ្លាញចោរបាំងរាំងភ្ជិតព្រែកចំនួន៤កន្លែងនៅក្នុងភូមិសាស្ត្រស្រុកជល់គីរីនៅរដូវទឹកទន្លេឡើងហូចូលបឹងទន្លេសាបត្រីពងកូន នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២៣។

លោក ខៀវ សុផានរិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ សង្កាត់ជលផលដោយសហការជាមួយកម្លាំងគណ:បញ្ជាការស្រុកជលគីរី ដោយប្រើប្រាស់កម្លាំង២៥នាក់មធ្យោបាយធ្វើសកម្មភាព ការណូតបាឡាស្មាច់៥គ្រឿង នៅចំណុចភូមិព្រែកឆ្តោ ឃុំកំពង់អូស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយធ្វើការរុះរើនិងបំផ្លាញចោយរបាំងរាំងផ្ជិតពោះព្រែក៤កន្លែងប្រវែង៨០ម៉ែត្របង្គោល១២០ដើមព្រួល៣០ ផែនលប១២គ្រឿង ដែលក្រុមជនល្មើសធ្វើសកម្មភាពដាក់នៅរដូវត្រីពងកូន ។

តែទួសជាយ៉ាងណានៅក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លឡើងគេមិនដែលឃាត់ខ្លួនបានឡើងក្រុមជនល្មើសហាក់ដឹងខ្លួនមុនរហូត។

លោកនាយផ្នែករដ្ឋបាលកំពង់ប្រាសាទបានធ្វើការអំពាវនាវដល់បងប្អូន ប្រជានេសាទទេាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណា ដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទ នៅក្នុងរដូវទឹកឡើងត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹក ដែលជាជម្រត្រីនិងថនិកសត្វពងកូន និងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *