នៅរសៀលថ្ងៃនេះភ្លៀងនៅតែបន្តធ្លាក់នៅខាងលើនិងខាងក្រោមធ្វើអោយកំណាត់ផ្លូវឆ្លងកាត់ទំនប់ទ្វាទឹកបារាំងជន់លិចកាន់តែខ្លាំង

ខេត្តកំពង់ឆ្នាំង: នៅវេម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៨កក្កដា២០២៣នេះភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយនៅផ្នែកខាងលើនិងផ្នែកខាងក្រោមធ្វើអោយកំណាត់ផ្លូវឆ្លងកាត់ទំនប់ទ្វាទឹកបារាំងជន់លិចកាន់តែខ្លាំងធ្វើអោយការឆ្លងកាត់ទៅមកមានកាលំបាក ។

បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់កំណាត់ទំនប់បារាំងដែលស្ថិតនៅក្នុងភូមិកណ្តាលបានត្អូញត្អែថាការធ្វើដំណើរឆ្លងកាត់ទៅមកនៅកំណាត់ផ្លូវនេះមានការលំបាកទឹកហូរធ្លាក់មកពីលើមកក្រោមទៅទន្លេបានជន់លិចខ្លាំងហើយដែលពេលខ្លះជិះម៉ូតូឆ្លងកាត់ធ្វើអោយរលត់ពេលខ្លះខ្លាចរអិលដួលដោយសារតែទឹកហូខ្លាំងពេកតែផ្លូវលំតាមមាត់ទន្លេកាត់តាមភូមិកណ្តាលនៅធ្វើដំណើរទៅមកបានមិនទាន់លិចផ្កូវនៅឡើយ ។

ប្រជាពលរដ្ឋសំណូមពរហើយសំណូមពតទៀតដល់លោក.ស៊ុនសុវណ្ណារិទ្ធ.អភិបាលខេត្តនិងលោកអភិបាលក្រុងកំពង់ឆ្នាំងក៍ដូចជាសប្បុរសជនមេត្តាជួយសាងសង់ស្ពានចាស់ទ្រុឌទ្រោមយូយានេះផងដើម្បីបានជាប្រយោជន៍ដល់ការធ្វើដំណើរឆ្លងកាត់នៅពេលយប់ព្រលប់ផងព្រោះតាមទំនប់បារាំងទឹកជនលិចខ្លាំងគ្នាននណាម្នាក់ហ៊ានឆ្លងកាត់នោះទេហើយផ្លូវនេះមមាញឹកក្នុងការឆ្លងកាត់ទៅមកពីតំបន់ឆ្ងាយៗមកខេត្តកំពង់ឆ្នាំង ។

បើយោងតាមរបាយការណ៍របស់លោក ដោកប៊ុនថុន.ប្រធានមន្ទីរធនធានទឹកនិងអូតូនិយមខេត្តកំពង់ឆ្នាំងដែលទទួលបាននៅថ្ងៃទី ២៨ កក្កដា ២០២៣ នេះបានអោយដឹងថាសីតុណ្ហភាព៣៥.៥ អង្សាសេដោយឡែកស្ថានភាពទឹកទន្លេនៅថ្ងៃទី ២៨កក្កដា ២០២៣ នេះស្ថានភាពកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ផ្សារក្រោមថ្ងៃទី ២៨កក្កដា ២០២៣នេះទឹកមានកម្ពស់៥.០០ម៉ែត្របើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់៥.៦៥ម៉ែត្រទឹកទន្លេសាបដែលត្រូវប្រកាដអាសន្ន៍មានកុំ្ពស់១១ម៉ែត្រ ដោយឡែកសកថានភាពទឹកភ្លៀងបាន៤ស្រុកមានកំរិត៥មីលីម៉ែត្រមាននៅស្រុករលាប្អៀរ ។

លោក ស៊ុនសុវណ្ណារិទ្ធ.អភិបាលខេត្តកំពង់ឆ្នាំងក៏ដូចជាលោក ដោកប៊ុនថុនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវហើយអំពានាវទៀតចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទាំងផ្លូវគោកនិងផ្លូវទឹកសូមមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិមាបភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ដែលអាចបង្កឡើងជាយថាហេតុណាមួយកើតឡើង ។

សូមបញ្ជាក់ផងដែរថានៅចុងខែកក្កដា២០២៣នេះមនុស្សប្រុសស្រីប្តីប្រពន្ធបានក្រឡាប់កាណូតបាឡាស្មាច់បណ្តាលអោយស្លាប់ទាំងពីរនាក់ប្តីបនរពន្ធគ្រាដែលមានភ្លៀងខ្យល់កន្ត្រាក់ឯកូនអាយុ១២ឆ្នាំនៅរស់រានមានជ៏វិតដោយហែលឡើងគោករួច។

នៅក្នុងឆ្នាំ២០២២កន្លងទៅនៅវេលាយប់បុរសម្នាក់បានដើរឆ្លងកាត់ដើម្បីទៅបង់សំណាញ់នៅទំនប់ទ្វាទឹកខាងលើនេះបណ្តាលអោយរអិលដួលបោកក្បាលនិងថ្មហើយលង់ទឹកស្លាប់ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *