លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំក្រុមការងារចុះពិនិត្យមើលគម្រោងការដាំដុះនៅពូជដំណាំកសិរុក្ខកម្មនិងការចិញ្ចឹមគោរបស់សមាគន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មស្ថិតក្នុងភូមិវិហារបិទមាស ឃុំក្បាលទឹក ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង÷ លោក.ហ៊ុនលី.អនុប្រធានការិយាល័យផលិតកម្មនិងបក្សសុព្យាបាលនិងមន្ត្រី បានចុះអមដំណើរលោកជំទាវ ម៉ុម ថានីរដ្ឌលេខាធិការក្រសួងបរិស្ថាននិងប្រតិភូ បានចុះត្រួតពិនិត្យមើលសត្វឈឺស្លាប់របស់សមាគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មដែលស្ថិតនៅក្នុងភូមិវិហាបិទ
មាសឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងក្រុមការងារជំនាញ អាជ្ងាធរឃុំ ភូមិ និងមានការ សហការជាមួយពេទ្យសត្វភូមិស្រុកបានចុះត្រួត
ពិនិត្យ មើលគម្រោងនិងផ្តល់បច្ចេកទេសពីការដាំដំណាំ ចិញ្ចឹមគោនិងផ្តល់ការព្យាបាលសត្វគោក្របីនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ ។

នៅក្នុងឱកាសនោះផងដែរលោកជំទាវ
ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថាប្រជាសហគមន៍នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មសព្វថ្ងៃមានជីវភាពល្អប្រសើរជាងមុនតាម
រយៈការបង្កើនជម្រើសមុខរបរថ្មីដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់និងមាននិរន្តភាពក្នុងបរិបទនៃការបម្រែបម្រួលអាកាសធាតុសាកលនិងលើកកម្ពស់ជីវភាពរស់ នៅនិងមានគុណភាពជីវិតមនុស្សរបស់សមាជិកសហគមន៍ ឲ្យប្រសើរឡើងតាមរយៈអនុវត្តការដាំដុះតាមបែបកសិរុក្ខកម្មនិង បែបច្នៃប្រឌិតនិងមាន
ភាពវ័យឆ្លាតស្របតាមលក្ខខណ្ឌអាកាសធាតុ និងការពង្រឹងដំណរភ្ជាប់ទៅកាន់ការអភិវឌ្ឍន៍ទីផ្សារសម្បូរបែបសម្រាប់ផលិតផលកសិកម្មនិងអនុផលព្រៃឈើ។

លោកជំទាវបានមានប្រសាសន៍លើកឡើងថាដើម្បីបង្រឹងសមត្ថភាពសហគមន៍តំបន់ការពារធម្មជាតិក្នុងការគ្រប់គ្រងនិងប្រើប្រាស់ព្រៃសហគមន៍តំបន់ការពារធម្មជាតិប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវចងក្រងជាឯកសារបទពិសោធន៍ល្អៗសម្រាប់បម្រើការរៀបចំគោលនយោបាយគោលការណ៍និងគំរូនៃដំណើរការអភិវឌ្ឍន៍គម្រោងក្រោយៗទៀត។

ក្នុងនោះលោកជំទាវ ម៉ុម ថានី ក៏បានផ្ដល់ចំណេះដឹងនិងបទពិសោធន៍ស្ដីពីការ អនុវត្តសកម្មភាព ដំណាំកសិរុក្ខកម្មដែលធ្វើឲ្យសេដ្ឋកិច្ចគ្រួសារនិងជីវភាពរស់នៅរបស់ពួកគាត់មានភាពល្អប្រសើរឡើងផងដែរ។គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មត្រូវ មានសមត្ថភាពចំណេះដឹង និងជំនាញពេញលេញក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដូចបានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការគ្រប់គ្រងសហគមន៍តំបន់ការពារ ធម្មជាតិដែលបានអនុវត្តជាគំរូនេះនឹងត្រូវធ្វើការចង ក្រងជាឯកសារ និងខ្សែវីដេអូ ព្រមទាំងធ្វើការផ្សព្វផ្សាយជាសាធារណៈដើម្បីចូលរួមចំណែកជាផែនទីបំភ្លឺផ្លូវសម្រាប់ការអនុវត្ត បន្តឲ្យកាន់តែមានប្រសិទ្ធភាព ចំណេះដឹងចំពោះសហគមន៍តំបន់ការពារធម្មជាតិដទៃទៀត ដែលស្ដិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

លោកជំទាវបានបន្តទៀតថាបច្ចុប្បន្ន
គម្រោងដំណាំគ្រប់មុខ ដល់សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មខេត្តកំពង់ឆ្នាំងរួមមានពូជដំណាំកសិរុក្ខកម្មមានដូចជាម្នាស់ទឹកឃ្មុំចំនួន២០០០
ដើម.គោចំនួន ២៨ក្បាល រំដេង២០០០ដើម.ខ្ញី ២០០០ដើម.ដំឡូងឈ្វា១០០០ដើម.ដើមឈើហូបផ្លែ 2000ដើម.ជីកស្រះសមាគមនិងដំឡើងប្រព័ន្ធភ្លើងសូឡានិងប្រព័ន្ធទឹកផងដែរ។

ជាចុងក្រោយលោក.ហ៊ុន លី.អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនិងមន្ត្រីបានចុះផ្សព្វផ្សាយនិងណែនាំពីរបៀបព្យាបាលសត្វគោក្របីដល់សហគមន៍តំបន់ការពារ ធម្មជាតិព្រៃធំអន្លង់ថ្មដែលស្ថិតនៅក្នុងភូមិវិហារបិទមាសឃុំក្បាលទឹកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ដោយមានក្រុមការងារជំនាញថ្នាក់ ស្រុកអាជ្ញាធរភូមិឃុំ និងពេទ្យភូមិក្នុងគោលបំណងចុះតាមដានស្ថានភាពការចិញ្ចឹមនិងពិនិត្យជំងឺសត្វនិងផ្ដល់ការណែនាំវិធានការការពារទប់ស្កាត់ជាលទ្ធផល អ្នកចូលរួមានចំនួន ៥២ នាក់ស្រីក្នុងនោះស្រី ៣៣នាក់ ដោយជំនាញពិនិត្យឃើញថាសត្វគោខ្វះចំណីខ្វះការថែទាំហើយបានផ្ដល់ការព្យាបាលគោដែលមានជំងឺចំនួន ៦ ក្បាលលើគោរចំនួន ២៨ ក្បាលផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *