មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ដែលត្រូវបានក្រឡាប់លិចកាណូតបាឡាស្មាចបណ្តាលអោយស្លាប់ទាំងពីនាក់ប្តីប្រពន្ធនៅស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីអាជ្ញាធស្រុកកំពង់លែង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បាននាំយកអង្ករចំនួន ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងបច្ច័យមួយចំនួន ដែលជា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ បានចុះសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋទាំងឮ២នាក់ប្តីប្រពន្ធ ដែលត្រូវបានក្រឡាប់លិចកាណូតបាឡាស្មាច់ខណ:ដែលមានភ្លៀងខ្យល់ខ្លាំងបណ្តាលអោយ លង់ទឹកស្លាប់ទាំង២នាក់ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ ។
ក្នុងនោះ លោកអភិបាល ស្រុកកំពង់លែង ក៏បានចូលរួមឧបត្ថម្ភក្តាមឈូសចំនួន២ តម្លៃស្មើថវិកា៥០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ដល់ការលំបាក់របស់គ្រួសារសពផងដែរ ។

មេបញ្ជាកាតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខនិងចូលរួមសោកស្តាយបំផុតចំពោះការបាត់បង់អាយុជីវិត្តប្រជាពលរដ្ឋដោយឧបទវហេតុគ្រោះធម្មជាតិដោយបន្សល់កូន៤នាក់នៅក្នុងបន្ទុក ។

មេបញ្ជាការតំបន់ប្រតបត្តិសឹករងខេត្តកំពង់ឆ្នៃាំង ក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានភូមិ.ឃើញុំ.ស្រុក.ត្រូវតែយកចិត្តទុកដាក់ចំពោះគ្រួសារនៃសពទាំងពីរនាក់ប្តីប្រពន្ធដោយធ្វើយ៉ាងណាឲ្យកូនៗទាំងអស់បានបានរៀនសូត្រ និងរស់នៅមានជីវភាពសមរម្យផងដែរ ។

បញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា២០២៣ នេះ ក្រុមការងារស្វែងរកសាកសព បានរកឃើញសពបុរសជាប្តី និងបាននាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសព នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *