ប្តីប្រពន្ធលិចទូកកណ្ដាលបឹងបាត់ខ្លួន២នាក់ប្ដីប្រពន្ធ ត្រូវបានរកឃើញសពបុរសជាប្ដី មានចម្ងាយពីកន្លែងកើតហេតុប្រមាណជាងមួយគីឡូម៉ែត្រព្រឹកម៉ិញនេះ សពប្រពន្ធរកឃើញម្សិលម៉ិញ

ខេត្តកំពង់ឆ្នាំង÷ សាកសពបុរសជាប្ដីហើយក៍ជាឪពុកត្រូវបានក្រុមការងារខេត្តស្រុករកឃើញហើយនៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី ២៧ ខែកក្កដា ២០២៣ ខណ:ដែលបានអណ្ដែតចេញពីកន្លែងកើតហេតុប្រមាណជាមួយគីឡូម៉ែត្រនេះបើតាមការបញ្ជាក់ពីលោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង។

គួរំលឹកផងដែរថាកាលពីល្ងាចថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ គ្រួសារមួយដែលមានប្ដីប្រពន្ធនិងកូនប្រុសម្នាក់អាយុ ១២ ឆ្នាំបានចេញទៅរកចាប់គីង្គក់វិញ ដោយជិះកាណូតបាឡាស្មាច់ដែលមានសមាជិកគ្រួសារ ៣ នាក់។

លុះបើកមកដល់ ចំណុចកោះកណ្តាលភូមិអន្លង់កញ្ចុះ ភូមិសាស្ត្រឃុំប្រឡាយមាសស្រុកកំពង់លែង ក៏ស្រាប់តែមានភ្លៀងនឹងខ្យល់ខ្លាំងបណ្ដាលក្រឡាប់កាណូតតែម្ដងក្នុងហេតុការណ៍នោះប្ដីចេះហែលទឹក បានព្យាយាមជួយប្រពន្ធហើយក៏លិចចូលក្នុងបឹង ឯកូនប្រុសអាយុ ១២ ឆ្នាំបានហែលទឹកឆ្លងរួចខ្លួន។

ក្រោយពេលកើតហេតុភ្លាមៗ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក.ខូវលី ស្នងការនគបាលខេត្តលោកអ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងបានបញ្ជូនកម្លាំងសមត្ថកិច្ចចម្រុះ មាន យោធា នគរបាលនិង កងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធមូលដ្ឋាននិង ប្រជាពលរដ្ឋចុះធ្វើការស្រាវជ្រាវរុក រកសាកសពរហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ២៦ទើប បានរកឃើញកាណូតបាឡាស្មាច់ និងសាកសព ស្ត្រីងគ្រោះជាប្រពន្ធ។

ដោយឡែកសពបុរសជាប្ដីទើបអណ្ដែតទឹកឡើងនៅវេលាម៉ោង ៧និង ៣០នាទីព្រឹកថ្ងៃទី ២៧ ខែកក្កដា២០២៣នេះ ហើយត្រូវបាននាំយកមកកាន់លំនៅឋានដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីបែបសាសនាផងដែរ។

សូមបញ្ជាក់ថាបុរសជាប្ដីមានឈ្មោះ រ៉េន រិទ្ធអាយុ ៣៩ឆ្នាំ ប្រពន្ធមានឈ្មោះ អេង យីម អាយុ ៤២ឆ្នាំ ចំណែក កូនប្រុសឈ្មោះ ប៉ុន បញ្ញាសក្កិ អាយុ ១២ ឆ្នាំបានរួចផុតពីគ្រោះថ្នាក់។

គ្រួសាររងគ្រោះទាំង៣នាក់ខាងលើ មានទីលំនៅភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *