លិច​បា​ឡា​ស្មាច់​មួយ​គ្រឿង​នៅកោះកណ្តាល ភូមិអន្លុងកញ្ចុះ ស្រុក​កំពង់​លែង​ បា​ត់ខ្លួ​ន​​មនុស្ស​២នាក់​មកដល់ព្រឹកថ្ងៃទី២៦កក្កដានេះ នៅមិន​ទាន់ឃើញនៅឡើយទេ

ខេត្តកំពង់ឆ្នាំង ÷ នៅវេលាម៉ោង៤ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ផ្ទៃមេឃខ្មៅមានភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្រ្តាក់ បណ្តាលឲ្យក្រឡាប់បាឡាស្មាច់១គ្រឿងហើយលិចទៅក្នុងបឹង នៅចំណុចកោះកណ្តាល ក្នុងភូមិអន្លុងកញ្ចុះឃុំប្រឡាយមាស ស្រុកកំពង់លែង ។

លោកវរៈសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគបាលស្រុកកំពង់លែង បានអោយដឹងនៅវេលាម៉ោង៦និង៥៥នាទីថ្ងៃទី២៦កក្កដា២០២៣នេះថាក្នុងហេតុការណ៍ក្រឡាប់លិចបាឡាស្មាច់ខាងលើនេះ ជនរងគ្រោះទាំងអស់៣នាក់ ១.ឈ្មោះ រ៉េន រឹត ភេទ ប្រុស អាយុ ៣៩ឆ្នាំ ត្រូវជាប្ដីអ្នកបើកបាឡាស្មាច់បាត់ខ្លួន
២.ឈ្មោះ អេង យីម ភេទស្រី អាយុ ៤២ឆ្នាំ ត្រូវជាប្រពន្ធបាត់ខ្លួន  និង៣.ឈ្មោះ ប៉ុន បញ្ញាសក្កិ ភេទ ប្រុស អាយុ១២ ឆ្នាំ ត្រូវជាកូន បានហែលរួច ជនរងគ្រោះទាំង៣នាក់ខាងលើនេះមានទីលំនៅ ក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោកវរ:សេនីយ៍ឯក.ប៉ាល់ជឿនអធិការនគបាលស្រុកកំពង់លែង បានអោយដឹងទៀតថានៅមុនពេលកើតហេតុអ្នកទាំង៣ខាងលើបានបើកកាណូតបាឡាស្មាច់ដើម្បីចេញទៅរកឆ្លុះចាប់សត្វគីង្គក់នៅពេលយប់យកមកលក់មកដល់ចំណុចខាងលើដោយបើកបរក្នុងល្បឿនលឿនហើយបានបត់បាឡាជ្រុលទើបធ្វើឲ្យក្រឡាប់លិចតែម្ដងគ្រាដែលមានភ្លៀងមួយមេធំនិងខ្យល់កន្ត្រាក់។

អធិការនគបាលស្រុកបានបន្តអោយដឹងទៀតថាក្រោយពេលកើតហេតុលោកស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តក៍ដូចជាលោកឧត្តមសេនីយ៍ទោ ខូចលី ស្នងការនគបាលខេត្ត បានបញ្ជាបន្ទាន់អោយមន្ត្រីអាជ្ញាធរ សមត្ថកិច្ច រួមជាមួយបងប្អូនជនរងគ្រោះ បាននឹងកំពុងស្វែងរកអ្នកដែលបាត់ខ្លួន មកដល់ព្រឹកថ្ងៃទី២៦កក្កដា២០២៣គេនៅមិនទាន់រកឃើញអ្នកដែលបានបាត់ខ្លួននៅឡើយទេ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *