ខេត្តកំពង់ឆ្នាំង÷ ថ្ងៃទី ២៦ខែកក្កដា ២០២៣នេះភ្លៀងនៅតែបន្តធ្លាក់ចុះមកពីផ្នែកខាងលើនៃផ្លូវជាតិធ្វើអោយផ្នែកខាងក្រោមផ្លូវជាតិធ្លាក់មកបឹងធំបានធ្វើអោយទឹកភ្លៀងមានការកើនឡើងទ្វាទឹកត្រូវបានមន្ត្រីជំនាញនៃមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបើកបន្ធូទឹកអោយហូរធ្លាក់មកទន្លេដើម្បីកុំអោយទឹកហូរជន់លិចកាត់ផ្តាច់ការធ្វើដំណើរទៅមកយ៉ាងមមាញឹករបស់បងប្អូនប្រជាពលរដ្ឋពីតំបន់ឆ្ងាយៗឆ្លងកាត់នៅលើខ្នងទំនប់បង្ហៀទឹកមួយនេះ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងដែលទទួលបាននៅថ្ងៃនេះអោយដឹងថា ចំពោះស៊ីតណ្ហភាពនៅ ខេត្តកំពង់ឆ្នាំងថ្ងៃនេះមានស៊ីតណ្ហភាព៣៤.C និងទាបបំផុតមានសីតណ្ហភាព២៥C ដោយឡែកស្ថានភាពកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ផ្សាក្រោមនៅថ្ងៃទី២៦ខែកក្កដា២០២៣នេះទឹកមានកម្ពស់ ៤,៦២ម៉ែត្រនេះបើធៀបទៅនិងឆ្នាំ២០២២ទឹកមានកម្ពស់៥,៦៨ម៉ែត្រដោយឡែកស្ថានភាពទឹកភ្លៀងមាន៨ក្រុង.ស្រុកមានកម្រិត២.៧-៦៦.៤មីលីម៉ែត្រនៅស្រុកជល់គីរី។
លោក ស៊ុន សុវណ្ណារិទ្ធ.អភិបាលខេត្តកំពង់ឆ្នាំងនិងលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទាំង ធ្វើដំណើរនៅលើគោកក៏ដូចជាការធ្វើដំណើរតាមផ្លូវទឹក សូមមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះស្ថានភាព អាកាសធាតុភ្លៀងខ្យល់កន្ត្រាក់ពិសេសសូមធ្វើការប្រុងប្រយ័ត្នចំពោះប្អូនៗកុមារតូចៗកុំទុកពួកគាត់ឲ្យនៅម្នាក់ឯងដែលអាចមានបញ្ហាប្រឈមណាមួយជាយក្សថាហេតុកើតឡើងដល់ពួកគាត់ ។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី២៥កក្កដា២០២៣កើតមានគ្រោះថ្នាក់ក្រឡាប់កាណូតបាឡាស្មាច់មួយគ្រឿងបណ្តាលមនុស្ស២នាក់បាត់ខ្លួនមកដល់ពឹលនេះសមត្ថកិច្ចកំពង់ធ្វើការរុករកបន្តទៀតនៅក្នុងហេតុការខាងលើក្មេងប្រុសម្នាក់បានប្រឹងហែលគេរួចផុតគ្រោះថ្នាក់៕