ប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវប្រគល់ថវិកាសមាគមមិត្ត នគរបាលជាតិចំនួន ០២គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ១២,០០០,០០០៛(ដប់ពីលានរៀល)

ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្ត នគរបាលជាតិចំនួន ០២គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ១២,០០០,០០០៛(ដប់ពីលានរៀល)” ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី ២៦ ខែកក្កដា ឆ្នាំ២០២៣ ។ ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំង ០២គ្រួសារមានឈ្មោះដូចខាងក្រោម៖
គ្រួសារទី១- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី មិន សំបូរ ត្រូវជាភរិយាសព លោក អ៊ុន ថុល មន្រ្តីនគរបាលចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
គ្រួសារទី២- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ហួ វួចឡេង ត្រូវជាភរិយាសព លោកឯម សំអុល មន្រ្តីនគរបាលជាតិ ចូលនិវត្តន៍ បានមរណៈភាពកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ 
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អ​ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *