ខេតត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី២៥ ខែកក្កដាឆ្នាំ ២០២៣នៅសាលប្រជុំសាខាពន្ធដារខេត្តកំពង់ឆ្នាំងបានបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការប្រកាសបង់ពន្ធលើអចលនទ្រព្យនិងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទតាមកម្មវិធី GDT Taxpayer App របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីពង្រឹងនៃការគ្រប់គ្រងការអនុវត្តនៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទឲ្យមានភាពងាយស្រួលនិងរហ័ស។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាខាពន្ធដារខេត្តមន្ត្រីពន្ធដារខេត្តនិងមន្ត្រីជំនាញមន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំង និង ក្រុងស្រុកទាំងប្រាំបីចូលរួមផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក វង្ស ឌីណា បានអោយដឹងថាៈគោលបំណងសំខាន់សម្រាប់ឱ្យអ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធតាមអនឡាញតាមរយៈទូរសព្ទដៃស្មាតហ្វូនដោយមានភាពងាយស្រួល មិនចំណាយពេលវេលាក្នុងការមកបង់ផ្ទាល់នៅសាខាពន្ធដារខេត្ត គឺបង់ប្រាក់ពន្ធនៅទីណាក៏បានដែរ ។
លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង ក៏បានធ្វើការផ្ដាំផ្ញើ សមាជិក សមាជិកានៃ អង្គសិក្ខាសាលាទាំងអស់យកចិត្តទុកដាក់ស្តាប់ព្រោះថាៈ ការផ្សព្វផ្សាយសិក្ខាសិលានៅថ្ងៃនេះគឺមានសារៈសំខាន់ចំពោះការកែទម្រង់គោលនយោបាយហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារក្នុងគោលដៅបង្កើនចំណូលថវិកាជាតិ និង ផ្ដោតលើការយកចិត្តទុកដាក់ខ្ពស់ ធ្វើឲ្យមានភាពងាយស្រួលក្នុងការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទមានភាពងាយស្រួលរហ័ស និង ទាន់ចិត្តផងដែរ៕