ខេត្តកំពង់ឆ្នាំង÷ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោកស្រី ប៊ន សុភី និង លោក យិន សាវ៉េន អភិបាលរងខេត្តប្រធានមន្ទីអប់រុំខេត្តលោកគ្រូអ្នកគ្រូវិទ្យាល័យព្រះបាទសុរាម្រិតនិងអាជ្ញាធរក្រុង អញ្ជើញចុះពិនិត្យមើលសំណង់អាគាចាស់ទ្រុឌទ្រោមជាយូមកហើយដែលបានដួលរលំដោយសារភ្លៀងខ្យល់កន្ត្រាក់ និងកែលម្អរសោភ័ណភាព ក្នុងបរិវេណវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុង និង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥កក្កដា២០២៣។
លោកស្រី លឿងបញ្ញាវុធ នាយកវិទ្យាល័យស្តីទីបានអោយដឹងថានៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹតមានសិស្សសរុប២៨៥០នាក់លោកគ្រូអ្នកគ្រូមានចំនួន១៦៤នាក់ ហើយអាគារដែលបានដួលរលំខាងលើនេះជាអាគារចាស់ទ្រុឌទ្រោមធ្វើពីឈើប្រក់ក្បឿងសាងសង់នៅលើខឿនចាស់ដែលបានបន្សលើពីជំនាន់មុនដែលបានសាងសង់ក្នុងឆ្នាំ១៩៨៧និងមាន៤បន្ទប់ ។
លោកស្រីនាយកស្តីទីនៃវិទ្យាល័យព្រះបាទសុរាម្រិតបានបញ្ជាក់អោយដឹងទៀតថាដោយមើលឃើញនៅស្ថានភាពចាស់ទ្រុឌទ្រោមលោកស្រីក៍ដូចជាលោកគ្រូអ្នកគ្រូកំពង់រៀបចំធ្វើសំណើរទៅមន្ទីអប់រំក្រុងនិងមន្ទីអប់រំខេត្តទៅសាលាខេត្តហើយ ខណ:ដែលមានភ្លៀងធំមានខ្យល់កន្ត្រាក់បណ្តាលអោយអាគារចាស់ទ្រុឌទ្រោមយូមកហើយនេះបានដួលរលំនៅ វេលាល្ងាចម៉ោង៤និង២៦នាទីថ្ងៃទី២៤កក្កដា២០២៣ ។
ជាចុងក្រោយនៃលោកស្រីនាយកស្តីទីនៃវិទ្យាល័យប្រះបាទសុរាម្រិតបានសំណូមពរទៅ.លោកអភិបាលខេត្តកំពង់ឆ្នាំង.មន្ទីអប់រុំខេត្ត.អាជ្ញាធក្រុងដែលបានអញ្ជើញមកធ្វើការពិនិត្យក៍ដូចជាអាណាព្យាបាលសិស្សានុសិស្សដើម្បីជួយឧបត្ថម្ភចាក់ដីបំពេញទីធ្លាសាលាអោយបានស្អាតល្អហើយក៍ដើម្បីបរិស្ថានពណ៍បៃតងផងដែរ ។
ក្រោយទទួលព័ត៌មានថាមានអាគារចាស់ទ្រុឌទ្រោមក្នុងវិទ្យាល័យព្រះបាទសុរាម្រិតលោកស៊ុនសុវណ្ណារិទ្ធបានដឹកនាំអភិបាលរងខេត្តមន្ទីអប់រំខេត្តនិងអាជ្ញាធក្រុងចុះពិនិត្យមើលអាគាររលំតារាងបាល់ទាត់ បាល់ទះនិងបរិវេណវិទ្យាល័យនិងអាគារ២ផ្សេងទៀតដើម្បីធ្វើការកែរលម្អសោភ័ណភាពនិងបរិស្ថានក្នុងបរិវេណវិទ្យាល័យព្រះបាទសុរាម្រិតដើម្បីបរិស្ថានល្អ ។
អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការណែនាំផ្តាំផ្ញើរដល់លោកស្រីនាយកស្តីទីលោកគ្រូអ្អ្នកគ្រូវិទ្យាល័យព្រះបាទសុរាម្រិតត្រូវធ្វើយ៉ាងណាដឹកនាំសិស្សានុសិស្សបង្កើតជាពលកម្មក្នុងវិទ្យាល័យរុះរើអាគារបាក់បែកចេញនិងរៀបចំជាបុណ្យផ្កាសាលាដើម្បីរៃអង្គាសថវិការចាក់ដីសាងសង់ជាកន្លែងសម្រាប់សិស្សានុសិស្សអង្គុយញាំអាហារនៅពេលមករៀន ក្នុងកន្លែងលក់ដូរត្រូវរៀបចំអោយមានអនាម័យល្អរិស្ថានស្អាតដើម្បីសុខភាពរបស់សិស្សានុសិស្សផងដែរ ។
នៅក្នុងការអញ្ជើញចុះពិនិត្យមើលនិងកែរលម្អសោភណ្ឌ័ភាពនិងបរិស្ថានលោក ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានឧបត្ថមថវិការ៤លានរៀលដល់វិទ្យាល័យព្រះបាទសុរាម្រិតផងដែរ ៕