ឯកឧត្តមអភិបាលខេត្តដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងកម្មករកម្មការនីនៅបេនរថយន្តផ្សារលើខណៈដែលពួកគាត់ជិះរថយន្តត្រឡប់ទៅធ្វើការវិញ

ខេត្តកំពង់ឆ្នាំង÷ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ កែច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួប សំណេះសំណាលជាមួយប្រ ជាពលរដ្ឋនិងបងប្អូនកម្មករកម្មការិនីនៅចំណតរថយន្តក្រុងផ្សារលើក្រុងកំពង់ឆ្នាំង ខណៈដែលពួកគាត់បានបោះឆ្នោតនៅតាមមួលដ្ឋានរបស់ពួកគាត់រួចនិងវិល ត្រឡប់មកជិះរថយន្តទៅធ្វើការនៅភ្នំពេញនិងកន្លែងផ្សេងៗវិញ។

ឯកឧត្តមអភិបាលខេត្តនិងក្រុមការងារបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជាជ្រៅដល់បងប្រ ជាពលរដ្ឋ និងបងប្អូន កម្មករកម្មការិនីមន្ត្រីរាជការនៅ ក្នុងខេត្តកំពង់ឆ្នាំងទាំងអស់  ដែលបានអញ្ជើញមកបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រអាណត្តិទី៧ គឺបានបំពេញកាតព្វ កិច្ចជាពលរដ្ឋល្អ ក្នុងការជ្រើសរើសអ្នក ដឹកនាំប្រទេសជាតិប្រកបដោយគុណធម៌ និងសមត្ថភាពដើម្បីដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យបន្តទៀត ។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯក ឧត្តមអភិបាលក្រុងភ្នំពេញ ដែលបានផ្ដល់រថយន្តទូរីសធុនធំ ចំនួន ១៩ គ្រឿងសម្រាប់ខេត្តកំពង់ឆ្នាំងដឹកជញ្ជូនកម្មករ និងប្រ ជាពលរដ្ឋមកបោះឆ្នោតតាំង ពីថ្ងៃទី ២២ ខែកក្កដា និងនៅក្នុងថ្ងៃទី២៤ ខែកក្កដានេះ ត្រូវដឹកប្រជាពលរដ្ឋនិងកម្មករត្រឡប់ទៅធ្វើការតាមបណ្ដាខេត្ត និងទីក្រុងភ្នំពេញវិញដោយមិនគិតថ្លៃ ។

ចំណែកលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងក៏បានថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពល រដ្ឋនិងកម្មករកម្មការិនីទាំងអស់ផងដែរដែលនៅក្នុងខេត្តកំពង់ឆ្នាំង បានមកបោះ ឆ្នោតជាង ៨៧ ភាគរយ ស្មើនឹងជាង ៣១ ម៉ឺននាក់ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងទទួលបានជ័យជំនះយ៉ាងល្អប្រសើរ ។

ប្រជាពលរដ្ឋដែលជិះរថយន្តក្រុង វិលត្រឡប់ទៅបំពេញការងារនៅតាមកន្លែងផ្សេងៗ បានបញ្ជាក់ប្រាប់ថាពួកគាត់បានមកបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋរបស់កម្ពុជា ហើយពេលនេះបោះឆ្នោតរួចហើយពួកគាត់បានវិលត្រឡប់ទៅ កន្លែងធ្វើការវិញតាមរយៈជិះរថយន្តក្រុង ។

ពួកគាត់បានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានឲ្យរថយន្តក្រុងដឹកជញ្ជូនពួកគាត់ទាំងទៅទាំងមក ដើម្បីសុខសុវត្ថិភាពរបស់ពួកគាត់និងសូមឱ្យសម្ដេច ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ជួបប្រទះនូវ ក្នុងឱកាសបោះឆ្នោតអាណត្តិទី ៧ ឆ្នាំ ២០២៣ នេះទទួលបានដោយជោគជ័យ។

នៅក្នុងឱកាសនេះដែរឯកឧត្តមអភិបា លខេត្តបានឧបត្ថម្ភថវិកា ដល់ប្រជាពលរដ្ឋនិងកម្មករកាមរការិនី ដែលបានឡើងរថ យន្តជិះត្រឡប់ទៅធ្វើការវិញ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល និងអ្នកបើកបររថយន្តតាក់ស៊ីឯកជនទាំងអស់ ក៏ទទួលបានថវិកាក្នុងម្នាក់  ៤ម៉ឺនរៀលផងដែរ។

ចំណែកអ្នកបើកបររថយន្តទូរីស១៩ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល ។

សូមបញ្ជាក់ថានៅក្នុងខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតជាង៣៥ ម៉ឺននាក់។ ក្នុងនោះមានការិយាល័យបោះ ឆ្នោតនៅក្នុងខេត្តសរុបចំនួន ៨១៨ ការិ យាល័យ ។

លទ្ធផលបណ្ដោះអាសន្នក្រៅការ បានឲ្យដឹងថាប្រជាពលរដ្ឋ អញ្ជើញមកបោះឆ្នោតមានចំនួនជាង ៣១ ម៉ឺននាក់ ស្មើនឹង ៨៧ % នៃចំនួនអ្នកបោះ ឆ្នោតសរុប។

តំណាងរាស្ត្រនៅក្នុងខេត្តកំពង់ឆ្នាំងមានអាសនៈ លទ្ធផលក្រៅផ្លូវការបណ្ដោះអាសន្នគណបក្សប្រជាជនកម្ពុជាទទួលបាន ៤/៤ អាសនៈ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *