សមាជិកគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ខេត្តសៀមរាប ថ្លែងអំណរគុណ ប្រជាពលរដ្ឋកម្ពុជា

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ លើម សុធាវី អនុប្រធានអចិន្ត្រៃ ព្រមទាំងលោកប្រធានរួមនិងថ្នាក់ដឹកនាំទូទាំងខេត្តសៀមរាប
របស់គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ក្រោមព្រះ កិច្ចដឹកនាំ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ (៩) សូមព្រះអនុញ្ញាត អនុញ្ញាត លើកដៃទាំងទ្វេ ប្រណមក្រាបថ្វាយបង្គំ ព្រះថេរានុថេរៈ
ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនប្រជារាស្ត្រ អាជីវករ កម្មករ កម្មការិនី សិស្ស និស្សិតបញ្ញាវ័ន អតីតអ្នកបួស មន្ត្រីរាជការ និង
អ្នកប្រកបមុខរបបទូទៅ ដែលបានអញ្ជើញទៅបោះឆ្នោត យ៉ាងច្រើនកោះករ ជូនគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច រហូត ទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងខេត្តសៀមរាប ក៏ដូចជា រាជធានី-ខេត្តដ៏ទៃទៀត។
លទ្ធផលមួយនេះ គឺសបញ្ជាក់អំពីទំហំបេះដូងនៃអ្នករាជានិយម ស្មោះស្ម័គ្រ ឥតងាករេ ស្រឡាញ់គាំទ្រ និងចង់បាន លទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ និងសង្គមជាតិរីកចំរើន ។ យើងខ្ញុំនឹងបន្តបំពេញបេសកកម្ម បំរើ ការពារ ឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រខ្មែរ ដោយសមត្ថភាព ប្រាជ្ញា ស្មារតីជាតិនិយម ជានិច្ច ។
សូមអរព្រះគុណ និង សូមអរគុណ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *