បុរសពីរនាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីបានដាក់កាសង្ស័យថា បានលួចកាត់ ខ្សែភ្លើងក្នុងការបុីនភ្លើង ខូចនិងផ្ទុះសេរខ្ទេចអស់ នៅជិតប្រលានយន្តហោះថ្មីខេត្តសៀមរាប

សៀមរាប÷ បុរសពីរនាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីបានដាក់ការសង្ស័យថា បានលួចកាត់ ខ្សែភ្លើងក្នុងការបុីនភ្លើង ខូចនិងផ្ទុះសេរខ្ទេចអស់ នៅជិតប្រលានយន្តហោះថ្មីខេត្តសៀមរាប។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចព្រលានយន្តហោះថ្មី ស្ថិតនៅក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីអំពើលួច (កាត់ខ្សែភ្លើង) ក្នុងកាបុីនភ្លើង។
ក្រុមភ្នាក់ងារក្រុមហ៊ុនសន្តិសុខស៊ីវិល ក៍បានឃើញ ហើយរាយការណ៍មកសមត្ថកិច្ច ដែលមានកម្លាំងអាវុធហត្ថ យើង និងកម្លាំងនគរបាលអន្តរាគមន៍របស់ស្នងការនគរបាលខេត្តសៀមរាប ក្រុមកងអន្តរាគមន៍របស់ ស្នងការខេត្តក៏ស្ទាក់បាន និងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះ
១/ឈ្មោះអុីង សំណាងភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់ចែក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២/ឈ្មោះប្រន កែប ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប  និងចាប់យកម៉ូតូចំនួន០២គ្រឿង ជារបស់ជនសង្ស័យ  បច្ចុប្បន្ន កងអន្តរាគមន៍ស្នងការនគរបាលខេត្ត បានប្រគល់ឲ្យអធិការនគរបាលស្រុកសូទ្រនិគម បន្តនីតិវិធី ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *