នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិការទី៧ឆ្នាំ២០២៣ មានវត្តមានភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការជាតិនៅក្នុងការិយាល័យបោះឆ្នោតគិតត្រឹមម៉ោង ៤ល្ងាចនេះ

ខេត្តកំពង់ឆ្នាំង: នៅវេលាម៉ោង៤និង០០នាទីល្ងាចថ្ងៃទី២៣កក្កដា២០២៣នេះគេសង្កេតឃើញមានវត្តមានភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិនៅក្នុងការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣នេះបើយោងតាមរបាយការណ៍ដែលយើងទទួលបានពីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង។

បើយោងតាមរបាយការណ៏ របស់មន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត កំពង់ឆ្នាំងបានឲ្យដឹងថាគេឃើញវត្តមានភ្នាក់ងារ គណបក្សនយោបាយអ្នកសង្កេតការជាតិនៅការិយាល័យបោះឆ្នោត។ គិតត្រឹមម៉ោង 4:00។សម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី 7 ឆ្នាំ 2023 ដែលបានចាប់ផ្ដើមការប្រកាសបើកការិយាល័យបោះឆ្នោត នៅវេលាម៉ោង 7:00 នាទីព្រឹករហូតដល់។ ដំណើរការរាប់សន្លឹកឆ្នោតគិតត្រឹមម៉ោង 4:00 នាទីរសៀលនេះមានភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដែលមានវត្តមាននៅការិយាល័យបោះឆ្នោតទាំង 818 ការិយាល័យក្នុងខេត្តកំពង់ឆ្នាំងមានដូចខាងក្រោម។

ភ្នាក់ងារគណបក្សនយោបាយមានចំនួន 3ទី1 .គណបក្សប្រជាជនកម្ពុជាទី២.គណបក្សខ្មែររួបរួមជាតិ ទី៣. គណបក្សហ្វ៊ុនស៊ិនប៉ិច ។

ដោយឡែកអ្នកសង្កេតការណ៍មកពីអង្គការសមាគមមានចំនួន ១៣គឺ ទី១ សមាគមរាជសី ២គណៈកម្មាធិការដើម្បីការ បោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ទី៣.សមាគមសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវដើម្បីអប់រំសង្គម។
ទី៤.សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា។
ទី៥.សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ។
ទី៦.សហភាពសហព័ន្ធយុវជនកម្ពុជា។
ទី៧.សមាគមនិស្សិតបញ្ញវន្តកម្ពុជាអាស៊ាន។
ទី៨.សមាគមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព
ទី៩.អង្គការអប់រំកូនខ្មែរ។
ទី១០ អង្គការសហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា។
ទី១១ សមាគមភ្នំនាងកង្រី ។
ទី១២.សមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា។
ទី១៣.សមាគមនិស្សិតប្រចាំសាធារណរដ្ឋប្រជាមានិតចិនបានមកចូលរួមផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *