ថ្ងៃបោះឆ្នោតបើទោះបីមានភ្លៀងធ្លាក់នៅគ្រប់ការិយាល័យបោះឆ្នោតក៏ដោយប្រជាពល រដ្ឋក្នុងខេត្តកំពង់ឆ្នាំង នៅតែនាំគ្នាទៅបោះ ឆ្នោតមិនរុញរាឡើយ

ខេត្តកំពង់ឆ្នាំង÷ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣នេះ ក្នុងពេលឯកឧត្តមអញ្ជើញទៅបោះឆ្នោតនៅការិយាល័យ  លេខ០១៨៦ វត្តខ្សាម ក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍ថា
បើទោះបីនៅព្រឹកថ្ងៃទី២៣ ជាថ្ងៃបោះឆ្នោតមានភ្លៀងធ្លាក់ ៩០%នៅគ្រប់ការិយាល័យបោះឆ្នោតក្តីប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំ ងនៅតែនាំគ្នាទៅបោះឆ្នោតយ៉ាងស្រស្រាក់ស្រស្រាំ។

ឯកឧត្តមបានបញ្ជាក់ទៀតថា តាមរបាយ ការណ៍ពីគ្រប់មូលដ្ឋានក្រុងស្រុកដំណើ រការបោះឆ្នោតនៅថ្ងៃទី២៣នេះ មានសណ្តាប់ធ្នាប់និងសន្តិសុខល្អពុំមានហេតុការណ៍អ្វីកើតឡើង គួរឲ្យចាប់អារម្មណ៍នោះទេ។

ដោយឡែកខេត្តកំពង់ឆ្នាំងមានគណបក្សចំនួន ១៤ ឈរឈ្មោះបោះឆ្នោត និងមានការិយាល័យបោះឆ្នោតចំនួន៨១៨ ការិយាល័យ និងមានប្រជាពលរដ្ឋបានចុះ ឈ្មោះបោះឆ្នោតសរុបជាង៣៥៩.៦៨៩នាក់និងមានការរិតាល័យ៨១៨ការរិយាល័យ កម្លាំងការពារ១៩០៧នាក់។

នៅក្នុងពេលចុះពិនិត្យមើលប្រជាពលរដ្ឋបោះឆ្នោតមណ្ឌលបោះឆ្នោតសាលាបឋ មសិក្សាអារញ្ញ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថាគិតត្រឹមម៉ោង ១២និង០០នាទីព្រឹកថ្ងៃទី២៣ នេះតាមរបាយការណ៍ពីរអាជ្ញាធរក្រុងស្រុកបានឲ្យដឹងថា មានប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតបាន ៨០% ហើយ។

ប្រជាពលរដ្ឋែលជាអ្នកមកបោះឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាអារញ្ញ ក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ទោះបីមានភ្លៀងធ្លាក់ក៏ដោយទាំងប្រជា ពលរដ្ឋទាំងខ្ញុំក៏មកបោះឆ្នោតដែរ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ហ្នឹងដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ លើគ្រប់វិស័យនិងមានសុខសន្តិ ភាព។

ជាក់ស្ដែងការពិនិត្យមើលទិដ្ឋភាពនៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអា ណត្តិទី ៧ នេះ គឺមានសណ្តាប់ធ្នាប់និងសន្តិសុខរបៀបរាបរយបានល្អ ពុំមានអ្វីកើតឡើងនោះឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *