តាមបណ្ដាការិយាល័យបោះឆ្នោតទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានបិទព្រមគ្នានៅវេលាម៉ោង 3:00 ថ្ងៃទី 23 កក្កដា 2023 នេះហើយដើម្បីបន្តការរាប់សន្លឹកឆ្នោត

ខេត្តកំពង់ឆ្នាំង: នៅវេលាម៉ោង៣និង៤៨នាទីថ្ងៃទី២៣កក្កដា២០២៣នេះ
តាមបណ្ដាការិយាល័យបោះឆ្នោតទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានបិទព្រមគ្នានៅវេលាម៉ោង៣.និង៤៨នាទីថ្ងៃទី ២៣កក្កដា ២០២៣ នេះហើយដើម្បីបន្តការរាប់សន្លឹកឆ្នោត ។

បើយោងតាមរបាយការណ៍របស់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង.លោកស្រី.នួនចាន់នី.បានអោយដឹងថាការប្រកាសបិទដំណើរការបោះឆ្នោតនូវតាមបណ្តាការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ ២០២៣នៅខេត្តកំពង់ឆ្នាំងដោយយោងទៅតាមប្រតីទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលចុះនៅថ្ងៃទី ១៩ កញ្ញា ២០២២ ។

មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងលោកស្រី.នួនចន្នី.បានឱ្យដឹងទៀតថាគ្រប់បណ្ដាការិយាល័យបោះឆ្នោតទាំង ៨១៨ ក្នុងខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសបិទដំណើរការបោះឆ្នោតព្រមៗគ្នាទាំងអស់ដោយពុំមានអ្នកបន្តមកបោះឆ្នោតឬបញ្ហារាំងស្ទះណាមួយរំខានដល់ដំណើរការបិទការិយាល័យបោះឆ្នោតឡើយ ក្នុងនោះគេនឹងបន្តរៀបចំចាត់ចែងការរាប់សន្លឹកឆ្នោតនោះឡើយ ហើយនិងបន្តរៀបចំចាត់ចែងរាប់សន្លឹកឆ្នោត ។
ដោយឡែកចំពោះអាកាស់ធាតុវិញមានភ្លៀងធ្លាក់រាយប៉ាយកម្រិតមធ្យមនៅទូទាំងខេត្តតែមិនមានទឹកជំនន់បង្ករផលប៉ះពាល់ដល់ការរាប់សន្លឹកឆ្នោតនោះឡើយ។

សូមបញ្ជាក់ផងដែរថាការបោះឆ្នោតបើទោះបីមានភ្លៀងធ្លាក់នៅគ្រប់ការិយាល័យបើទោះបីជានៅតែបន្តធ្លាក់យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងនៅតែនាំគ្នាទៅបោះឆ្នោតដោយមិនរុញរៀននោះឡើយខណះប្រជាពលរដ្ឋដែលមានឈ្មោះត្រូវទៅបោះឆ្នោតមានចំនួន៣៥៩៦៨៩។

ដោយឡែកសម្រាប់កងកម្លាំងការពារសន្តិសុខតាមបណ្ដាការិយាល័យបោះឆ្នោតសរុបមានចំនួន ១៩០៧នាក់ដោយក្នុងនោះមាន។កម្លាំងប្រជាការពារសរុបចំនួន១ ០១៨ នាក់។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *