ចំនួនអ្នកចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ឆ្នាំ ២០២៣ ថ្ងៃទី ២៣ ខែកក្កដា ២០២៣ គិតត្រឹមម៉ោង៤និង៤៩នាទីល្ងាចចុងក្រោយនេះ

ខេត្តកំពង់ឆ្នាំង: យោងតាមរបាយការណីចុងក្រោយថ្ងៃបិទការបោះឆ្នោតនៅល្ងាចនេះអ្នកចេញទៅបោះឆ្នោតសរុបចុងក្រោយទាំង៧១ឃុំ សង្កាត់ក្នុងខេត្តមានចំនួន៣១៤១០៤នាក់បើគិតជាភាគរយវិញមាន៨៧.៣២ភាគរយនៃអ្នកទៅបោះឆ្នោត ។

មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងលោកស្រី នួនចាន់នី បានអោយដឹងថាបើទោះជានៅថ្ងៃបោះឆ្នោយភ្លៀងនៅតឺបន្តធ្លាក់រាយបាយពាសពេញខេត្តកំពង់ឆ្នាំងក៍ដោយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងដែលមានឈ្មោះត្រូវទៅបោះឆ្នោតនៅតែនាំគ្នាទៅដោយមិនរុញរៀននៅឡើយ។

មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថានៅក្នុងខេត្តកំពង់ឆ្នាំងមានការិយាល័យបោះឆ្នោតសរុបទាំងអស់ ៨១៨ ការិយាល័យនិងមាបកម្លាំងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដាការិយាល័យបោះឆ្នោតសរុបមានចំនួន ១៩០៧ នាក់ដោយក្នុងនោះកម្លាំងប្រជាការពារសរុបចំនួន១០១៨នាក់ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *