ខេត្តកំពង់ឆ្នាំង÷ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ ជាង៥០០ នាក់ដែលត្រូវចុះការពារសន្តិសុខនិងសណ្ដាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត។
កម្មវិធីខាងលើនេះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តលោកស្រី នួនចាន់នី ប្រធានគណៈកម្មការរៀបចំការ បោះឆ្នោតខេត្ត លោក យិនសាវ៉េន អភិបាល អភិបាល រងស្រុកលោកស្នងការរង និងលោកមេឃុំទាំង១៤ ឃុំក្នុងស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៣។
នៅក្នុងពិធីនេះ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ
អភិបាលខេត្ត និងជាប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា ឯកឧត្តមសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនប្រជាការពារដែលកន្លងមកទោះបីគ្មានប្រាក់ខែ ក៏ដោយតែបងប្អូនបានខិតខំបំពេញភារកិច្ចសហការជាមួយមន្ត្រីនគរបាល ការពារសណ្ដាប់ធ្នាប់សន្តិសុខនៅក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
ជាក់ស្ដែងនៅក្នុងថ្ងៃនេះបងប្អូនប្រជាការពារយើងចំនួន៣០៨នាក់ កងកម្លាំងនគរ បាល ១៧៧ នាក់ កងរាជអាវុធហត្ថ ១០ នាក់ និងយោធាស្រុក ១០ នាក់ សរុបជាង ៥០០ នាក់មានភារកិច្ចចុះទៅតាមគោល ដៅដើម្បីរក្សាការពារសណ្ដាប់ធ្នាប់ និងស ន្តិសុខនៅតាមការិយាល័យបោះឆ្នោត ចំនួន១៦៦ នៅនៅក្នុងស្រុករលាប្អៀរ។
ដូច្នេះសូមបងប្អូនទាំងអស់ត្រូវរក្សាវិន័យរបស់កងកម្លាំងឲ្យបានល្អ កុំហូបចុកគ្រឿងស្រវឹង គឺត្រូវការពារចម្ងាយ ១៥ ម៉ែត្រ ជុំវិញការិយាល័យបោះ ឆ្នោតតាមគោល ការណ៍របស់គណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតឱ្យទទួលបានលទ្ធផលល្អ។
មន្ត្រីគណៈកម្មការខេត្តរៀបចំការបោះ ឆ្នោតខេត្តលោកស្រី នួនចាន់នី បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំ ងមាន គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន ១៤ គណបក្ស ,មានប្រ ជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន ៣៥៩.៦៨៩ នាក់ និងមានការិយាល័យបោះឆ្នោតសរុប ចំនួន ៨១៨ ការិយាល័យ ហើយការបោះឆ្នោតនិងដំណើរការចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣ រសៀល នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន ស្នងការរង ជានាយសេនាធិការ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនិងជាអ្នកនាំពាក្យបានឲ្យដឹងថា នៅក្នុងដំ ណើរការបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រអាណត្តិទី ៧ ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជូនកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សរុបចំនួន
១៩០៧ នាក់ ក្នុងនោះមានកងកម្លាំងនគរបាលចំនួន ១១៥៧ នាក់ និងប្រជាការពារសរុប ចំនួន ៧៥០ នាក់ សហការគ្នាចុះការពារតាមគោលដៅការិយាល័យបោះឆ្នោតទាំង ៨១៨ កន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវផងដែរដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តដែ លបានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះ ឆ្នោតឃុំសង្កាត់របស់ខ្លួនឲ្យបានគ្រប់ៗគ្នា និងសូមកុំហូបគ្រឿងស្រវឹងនៅ ថ្ងៃស ទី ២២ និងថ្ងៃបោះឆ្នោតទី ២៣ ខែកក្កដាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ៕