តាកែវ÷ អាជ្ញាធរបានចុះទៅពិនិត្យដោយផ្ទាល់ និងបានសួរនាំសាច់រឿងទាក់ទងនិងករណីភ្ជួរផ្លូវយកមកដាំស្រូវនេះ អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៣។
គ្រួសារអ្នកភ្ជួរផ្លូវបានបញ្ជាក់ពីមូលហេតុថា ដើមឡើយបានឯកភាពគ្នា ដោយកាត់ទុកចេញពីដីសងខាងម្នាក់មួយចំណែក តែម្ខាងទៀតប្រើតែចំណែកម្ខាង គាត់ភ្ជួរនេះគោលបំណងអោយអាជ្ញាធរមកដោះស្រាយបើករបងសំណាញ់លួសមួយចំណែកទៀតចេញ ហើយគាត់នឹងប្រគល់ដីជូនទៅតាមអ្វីដែលបានកាត់ទុក ជាលទ្ធផលសម្រេចអោយរុះរើសំណាញ់លួសចេញពីផ្លូវសាធារណៈនិងអោយចាក់ផ្លូវនេះអោយបានទូលាយងាយស្រួលធ្វើដំណើរទៅមក។
សូមជម្រាបផងដែរថាថ្មីនេះ មានការបង្ហោះក្នុងfacebook ឈ្មោះ Pov Mylife បានសរសេរថា÷ ថ្ងៃទី17ខែ07ឆ្នាំ2023នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បងប្អូនប្រជាពលរដ្ឋរឺក្មេងៗដែលធ្លាប់ ជិះកាត់មុខផ្ទះខ្ញុំទៅផ្សាត្រាំកក់ ទៅរៀននឹងទៅធ្វើការរឺប្រកបអាជីវកម្ម រាល់ដងពេលនេះលែងមានផ្លូវជិះ ស្រួលដូចមុនហើយព្រោះតែសត្វ មនុស្សខ្វះខួរខ្វះសតិបាតសង្គមមួយ សំបុកបានតួផ្លូវយកទៅដាំស្រូវ មនុស្សនេះមិនដែលចេះជួយអ្វីដល់ សង្គមសោះចេះតែនាំរឿងនឹងបំផ្លាញ អ្នកដទៃ។