ឯកឧត្តម មាស សាវ៉ន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប អញ្ជើញចូលរួមពិធីបិតយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងស្រុកវ៉ារិន

សៀមរាប÷ ឯកឧត្តម ពៅ ស៊ា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកវ៉ារិន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប និងក្រុមការងារ បានអញ្ជើញចូលរួម ពិធីបិតយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម មាស សាវ៉ន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប អញ្ជើញបិតយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងស្រុកវ៉ារិន ថ្ងៃសុក្រ ៤ កើត ខែតុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករា ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ និងការពារសមិទ្ធផលច្រើនឥតគណនា នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋ រួមជាមួយនឹងសមាជិកសមាជិកា គណបក្សប្រជាជនស្រុកវ៉ារិន បានចូលរួមយ៉ាងកុះករក្នុងពិធីបិត យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា។
នៅព្រឹកថ្ងៃនេះដែរ ឯកឧត្តម មាស សាវ៉ន នឹងសមាជិកសមាជិកា គណបក្សប្រជាជនស្រុកវ៉ារិន បានរងចាំទទួលក្បួនដង្ហែបិតយុទ្ធនាការឃោសនា ដឹកនាំដោយ ឯកឧត្តម ឃឹម ប៊ុនសុង ក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម នូ ផល្លា តំណាងរាស្ត្រមណ្ឌលសៀមរាប នៅឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។
យោងតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ប្រជាជនក្នុងខេត្តមានឈ្មោះបោះឆ្នោត ៦១៨៨៣៥នាក់ ១៥២១ការិយាល័យ ចំនួនគណបក្សនយោបាយ មានក្នុងខេត្តចំនួន១៤គណបក្ស ដែលមានឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *