ខេត្តកំពង់ឆ្នាំង÷ លេខាធិការដ្ឋានក្រុមសក ម្មជននៃក្រុមការងារយុវជនគណបក្សប្រ ជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២៣ បានដឹកនាំសមា ជិកសមាជិកាចូលរួមដង្ហែរបិតយុទ្ធនាការបោះឆ្នោត ដោយមានសមាជិកសមាជិកាចូលរួមប្រមាណជា១០០ នាក់ មានរថយន្ត ១២ គ្រឿង ក្នុងនោះក៏មានសមាជិកសមាជិកាមកពីគណ:បក្សផ្សេងទៀតនៅក្នុងស្រុ កទឹកផុស សុំបានមកចូលរួមរសគណ:បក្សប្រជាជនកម្ពុជានិងចូលរួមដង្ហែគណបក្សនៅក្នុងពិធីបិទយុទ្ធនាការនៅថ្ងៃនេះផងដែរ។
លោក ឈៀង ថារិទ្ធ ប្រធានលេខាធិការដ្ឋានយុវជនគណ:បក្សប្រជាជនកម្ពុជាបានថ្លែងថា ក្រុមសកម្មជននៃក្រុមយុវជនគណបក្សខេត្ត គឺជាកម្លាំងមួយឈានមុខ ជាដៃស្ដាំនិងជាជំនួយការរបស់គណ បក្ស ដូច្នេះសូមសកម្មជនទាំងអស់ត្រូវជំរុញប្រពន្ធកូន ក្រុមគ្រួសារ បងប្អូនឲ្យចូល រួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ កក្កដា ២០២៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអា ណិតទី ៧ ដើម្បីបង្កើតរាជរដ្ឋាភិបាលដឹកនាំប្រទេសជាតិឲ្យទទួលបានសុខសន្តិភាពនិងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ដោយឡែកលោក ឯក គង់ តំណាងអោយក្រុមសមាជិកគណបក្សផ្សេង នៅក្នុងស្រុកទឹកផុស បានមកសុំចុះចូលរួមរសជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជា តាមរយៈក្រុមសកម្មជននៃក្រុមការងារយុវជនគណបក្សខេត្ត បានថ្លែងអោយដឹងថា សមាជិកសមាជិកាគណបក្សរបស់លោកមានចំនួនជាង ១០០ នាក់ នៅក្នុងឃុំខ្លុងពពក និងឃុំជៀបនៃស្រុកទឹកផុស ដែលបានស្ម័គ្រ ចិត្តសូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលពេលនេះបងប្អូនបានស្ម័គ្រចិត្តមកចូលរួមដង្ហែរគណបក្ស បិទយុទ្ធ នាការឃោសនាបោះឆ្នោត។
លោក ឯក គង់ និងសមាជិកសមាជិកាទាំ ងអស់សូមប្ដេជ្ញាបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា និងឈប់ជឿលើគោលន យោបាយរបស់គណបក្សផ្សេងៗដែលតែងតែព្យាយាមភូតកុហក់និងព្យាយាមចិញ្ចឹមចិត្តបំផ្លាញរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយឆន្ទះរបស់រាស្ត្រ។
លោកបានបញ្ជាក់ទៀតថាក្រុមលោកឈប់ជឿឃោសនាក្រុមណាទៀតហើយមកនេះដើម្បីរួមគ្នាអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រក្សានូវសុខសន្តិភាព ស្ថេរភាព និងរួមគ្នាអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងមូលដ្ឋានរបស់ខ្លួន។
យោងតាមមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់អោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី ៧ នេះមានចំនួន ១៤ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩.៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់ ៕