មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានចូលរួមថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ហែរក្បួនធំ ដែលមានអ្នកចូលរួមជាង១០ម៉ឺនាក់

ទេពកង្រីកំពង់ឆ្នាំង ៖ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាបានចូលរួមដង្ហែនៅថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្នុងចំណោម គណបក្សនយោបាយទាំង ១៤ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នឹងហែក្បួនធំនៅតាមក្រុងស្រុកទូទាំងខេត្ត ដោយមានអ្នកចូលរួមប្រមាណជាង១០ម៉ឺននាក់ ។

ដោយបានប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាព សម្តេច ចៅហ្វាំង.គង់សំអុល .សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសណាក់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងគណៈអន្រ្តៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងបានដឹកនាំដង្ហែក្បួន បង្ហាញកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា និងចាត់តាំងពិធីបិទឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ឆ្នាំ២០២៣ នៅគ្រប់ ឃុំ សង្កាត់ ក្រុង ស្រុក ឬទូទាំងខេត្តកំពង់ឆ្នាំង។

គណៈបញ្ជាការដឹកនាំរួម មានវត្តមានជួបជុំគ្នានៅវិមានឯករាជ្យ នៅម៉ោង ៦:០០ ព្រឹក ដើម្បីដឹកនាំ និង អបអរសាទរបង្ហាញកម្លាំងគាំទ្រ គណបក្សប្រជាជន កម្ពុជាកត្តកំពង់ឆ្នាំង សមាជិក ប្រមាណជាង១០ម៉ឺននាក់ ។

បើយោងតាមអ្នកពាក្យនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី.អៀប៊ុនធឿន.បានអោយដឹងថាការិយាល័យបោះឆ្នោតនៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួន៨១៨កន្លែងនិងមានកម្លាំងនគរបាលប្រចាំការការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតមានចំនួន ៧៧៧នាក់និងប្រជាការពារចំនួន៨៥២នាក់ផងដែរ។

យោងតាមមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់អោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី ៧ នេះមានចំនួន ១៤ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩.៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *