ខេត្តតាកែវ÷ ពលរដ្ឋបានខកចិត្តយ៉ាងខ្លាំង ព្រោះមានគ្រួសារមួយភ្ជួរលើផ្លូវធ្វើដំណើររាល់ថ្ងៃ ដើម្បីដាំស្រូវ សូមអាជ្ញាធរជួយចុះទៅពិនិត្យផង ពលរដ្ឋសង្ឃឹមលើអាជ្ញាធរ ជួយដោះស្រាយជូនពួកគាត់មានផ្លូវចេញចូលវិញ។
យោងតាមការបង្ហោះក្នុងfacebook ឈ្មោះ Pov Mylife បានសរសេរថា÷ ថ្ងៃទី17ខែ07ឆ្នាំ2023នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បងប្អូនប្រជាពលរដ្ឋរឺក្មេងៗដែលធ្លាប់ ជិះកាត់មុខផ្ទះខ្ញុំទៅផ្សាត្រាំកក់ ទៅរៀននឹងទៅធ្វើការរឺប្រកបអាជីវកម្ម រាល់ដងពេលនេះលែងមានផ្លូវជិះ ស្រួលដូចមុនហើយព្រោះតែសត្វ មនុស្សខ្វះខួរខ្វះសតិបាតសង្គមមួយ សំបុកបានតួផ្លូវយកទៅដាំស្រូវ មនុស្សនេះមិនដែលចេះជួយអ្វីដល់ សង្គមសោះចេះតែនាំរឿងនឹងបំផ្លាញ អ្នកដទៃ។