តាកែវ÷ លោក កង អាណាន់ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់បារាយណ៍ ក្រុងដូនកែវ
បានអញ្ជើញចុះជួបសំណេះសំណាលសមាជិកបក្ស សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺនាំមកសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ជាតិយើងនឹង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ សមាជិកម្នាក់ បោះជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក និងបោះអោយត្រូវ
។ ការថ្លែងបែបនេះ ខណៈពេលដែល លោក កង អាណាន់ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិការបក្ស នៅ សង្កាត់ បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
លោក កង អាណាន់ បានបន្តទៀតថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តតាកែវរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត»។ លើសពីនេះ លោក កង អាណាន់ ក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោតផងដែរ ។
យោងតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តតាកែវ បានឲ្យដឹងថា÷
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តតាកែវ មាន គណបក្សចូលរួមចំនួន១៤ ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ សរុបចំនួន ៦៦៨,៥៤៨នាក់ ការិយាល័យបោះឆ្នោតសរុបចំនួន១៥៩៥ ការិយាល័យ។