លោកវង្ស ឌីណានៅតែបន្តចុះណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជានៅក្នុងសង្កាត់ផ្សារឆ្នាំង

ខេត្តកំពងឆ្នាំង៖ នៅថ្ងៃទី១៩កក្កដា២០២៣នេះលោក.វង្សឌីណាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានសង្កាត់ផ្សារឆ្នាំងបានដឹកនាំក្រុមការងារនៅតែបន្តចុះណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ខានអោយយល់និងចេះគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងមានគ្នាសរុបចំនួន១០០នាក់។

លោក.វង្សឌីណា.អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ផ្សារឆ្នាំងបានជួបជាមួយបងប្អូនសមាជិកសមាជិកាគណបក្សប្រជាជនសង្កាត់ផ្សារឆ្នាំងបានធ្វើការណែនាំពីរបៀបគូសសន្លឹកឆ្នោតជូនបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវដោយលោកវានមានប្រសាសន៍ថា សន្លឹកឆ្នោត១សន្លឹករបស់បងប្អូនទាំងអស់មានសារៈសំខាន់និងមានតម្លៃខ្លាំងណាស់សំរាប់ការជ្រើសរើសមេដឹកនាំដើម្បីការពារសន្តិភាពនិងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់បន្ថែមទៀត។

លោក.វង្សឌីណា.បានក្រើនរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះ​ប្រជាជន​ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ ​សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។

ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក បានបញ្ជាក់ទៀតថា សុខសន្តិភាព និងសមិទ្ធផលទាំងអស់នេះ បានមកពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានយកអាយុជីវិត​ធ្វើជា​ដើមទុន និងពលិកម្មដ៏ធំធេង។

ជាមួយគ្នានេះលោក បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត​ ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាព ក៏នឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួម​ក្នុងការការពារ​សុខសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច ​តាមរយៈការនាំគ្នាទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ​ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

យោងតាមមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់អោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី ៧ នេះមានចំនួន ១៤ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩.៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *