មន្ត្រីសុខាភិបាលខេត្តសៀមរាបបង្ហាញថាពុំមានករណីការពុលចំណីអាហារនៅហាងអាហារប៊ូហ្វេ ស្រីខួច ខិនថេនើរនោះទេ

សៀមរាប÷ ក្រោយទទួលព័ត៌មានករណីសង្ស័យការពុលអាហារនៅហាង អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ ស្ថិតនៅលើផ្លូវបេតុង នៅជិតផ្សារហ៊ុយឡេងថ្មី ក្នុងភូមិតាផុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រុមការងារ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងអង្កេតនៅ ហាងអាហារប៊ូហ្វេ ស្រីខួច និងចុះទៅជួបក្រុមអ្នកពុលអាហារផ្ទាល់។
លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍អោយដឹងថា ពេលចុះផ្ទាល់ទៅហាងអាហារប៊ូហ្វេ ស្រី ខួច ម្ចាស់ហាង ឈ្មោះ ជា លីដា និងឈោ្មះ ស៊ាន សុផល បានអោយដឹងថាកាលពីថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣ មានភ្ញៀវចូលញាំអាហារសរុបប្រហែល៧០០នាក់ តែមានភ្ញៀវក្រុមធំចំនួន២ក្រុម គឺ១ក្រុមមាន២៩នាក់ (ក្រុមហ៊ុនស៊ិនទ្រី) និងមួយ ក្រុម៤៥នាក់ (ខាងក្រុមហ៊ុនAMK)។ ម្ចាស់ហាងប្រាប់ថាព្រឹកថ្ងៃ១៥ ខែកក្កដាឆ្នាំ២០២៣ ខាងក្រុមភ្ញៀវ២៩នាក់បានខលប្រាប់គាត់ថា មានអាការៈក្អួត រាគ ចុកពោះ និងចុកចុងដង្ហើមបានចូលសំ រាកពេទ្យប្រហែល៩ព្រឹក ដោយសង្ស័យពុលចំណីអាហារនៅហាងរបស់គាត់ ដែលបានចូលពីថ្ងៃម្សិលមិញ(ថ្ងៃទី១៤) និងអោយជួយចេញថ្លៃសេវាព្យាបាល។ នៅពេលរសៀលថ្ងៃទី១៥ដដែលនោះ តំណាងខាងក្រុមភ្ញៀវ២៩នាក់បានមកជួបនិងទាមទារថ្លៃសេវាព្យាបាល ។ ជាមួយគ្នានេះដែរក្រុមការងារសុខាភិបាល ក៏បានចុះជួបផ្ទាល់ជាអ្នកមានរោគសញ្ញាក្រោយពេលញ៉ាំអាហារនៅអាហារដ្ឋានប៊ូហ្វេស្រីខួច សរុប១៩នាក់ (ស្រី១១នាក់) មាន២ករណី បញ្ជាក់ប្រាប់ក្រុមការងារ មន្ទីរសុខាភិបាលថាបានទៅសម្រាកព្យាបាលនៅពេទ្យ២កន្លែងខុសគ្នា។ ករណីទី១ ឈ្មោះ អ៊ា លីណា ភេទស្រី អាយុ ៣៤ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាគទេព គ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា ជាជម្ងឺ រលាកក្រពពោះវៀន និងបាត់បង់ជាតិទឹកបន្តិចបន្តួច។ ករណីទី២ ម្តាយបានយកក្មេងឈ្មោះ សុវណ្ណ ភេទ ប្រុស អាយុ១ឆ្នាំបានទៅព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលបវរមានរិទ្ធគឺដោយមានអាការៈ ក្តៅខ្លួន រាគ ក្អួត ហើយរោគវីនិច្ឆ័យគ្រូពេទ្យគឺ ឈឺបំពង់ក។ ករណីផ្សេងៗទៀតគាត់ប្រាប់ថា មិនបានទៅពេទ្យទេ គឺទិញថ្នាំពីឱសថស្ថានលេប សរុបទាំងអស់១០លេប ហើយពិនិត្យជាក់ស្ដែងលេបអស់៥លេប។ ក្រុមភ្ញៀវ២៩នាក់បានមកជួបជាមួយក្រុមការងារមន្ទីរសុខាភិបាលជាក់ស្ដែង មិននៅមានរោគសញ្ញាដូចខាងលើទៀតទេ(ធូរស្រាល) និង មានអ្នកខ្លះបានទៅធ្វើការងារនៅក្រុមហ៊ុនធម្មតាផងដែរ។ក្រុមការងារមន្ទីរសុខាភិបាល ក៍បានបន្តចុះទៅត្រួតពិនិត្យបញ្ហាអាម័យនៅហាងាអាហារប៊ូហ្វេ ស្រីខួចខិនថេនើរ ម្តងទៀតហើយសង្កេតឃើញថា៖អនាម័យក្នុងកន្លែងចំអិនអាហារមិនមានបញ្ហា អនាម័យនៅក្នុងកន្លែងបរិភោគមិនមានបញ្ហា សម្ភារៈប្រើប្រាស់មានអាម័យសមស្រប គ្រឿងឧបភោគបរិភោគបានធ្វើការលាងសំអាតបានសមស្រប។សេចក្តីសន្និដ្ឋានសរុបមក គឺមិនមានករណីពុលអាហារនៅខេត្តសៀមរាបទេ។ ករណីខាងលើគឺអាចបណ្ដលមកពីភាពមិនអាចទទួលយកបានចំពោះចំណីអាហាររបស់អ្នកទទួលទាន(Intolerant Alimentary) ទើបបណ្តាលឲ្យមានចេញរោគសញ្ញារាគ ក្អួត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *