ឯកឧត្តមសូ ស៊ីនួននៅតែបន្តចុះណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជានៅក្នុងឃុំឆ្នុកទ្រូ

ខេត្តកំពងឆ្នាំង៖ ឯកឧត្តមសូ សុីនួនក្រុមការងារថ្នាក់កណ្ដាល ជួយមូលដ្ឋានឃុំឆ្នុកទ្រូនៅតែបន្ត ចុះណែនាំដល់ប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្ស​ មកពីភូមិចំនួន៣គឺភូមិសេះស្លាប់ ភូមិឆ្នុកទ្រូនិងភូមិកំពង់ព្រះ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍មានអ្នកចូលរួមសរុបចំនួន២១០នាក់ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តមសូ សុីនួន បានជួបលោកតាលោកយាយ មកពីភូមិឆ្នុកទ្រូនិងភូមិកំពង់ព្រះចំនួន៤១នាក់ណែនាំរបៀបគូសសន្លឹកឆ្នោត ជូនបក្សប្រជាជនឱ្យបានត្រឹមត្រូវដោយឯកឧត្តមមានប្រសាសន៍ថា សន្លឹកឆ្នោត១សន្លឹករបស់បងប្អូន លោកតា លោកយាយមានសារៈសំខាន់ខ្លាំងណាស់ សំរាប់ការជ្រើសរើសមេដឹកនាំដើម្បីការពារសន្តិភាព និងមានការអភិវឌ្ឍន៍បន្តទៀត។

ឯកឧត្តមបានក្រើនរំឮកនូវគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះ ប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។

, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តម បានបញ្ជាក់ថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានយកអាយុជីវិត ធ្វើជា ដើមទុន និងពលិកម្មដ៏ធំធេង។

ជាមួយគ្នានេះ ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាព ក៏នឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួម ក្នុងការការពារ សន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

យោងតាមមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់អោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី ៧ នេះមានចំនួន ១៤ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩.៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *