សៀមរាប៖ កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរស្រុកបន្ទាយស្រី និងអាជ្ញាធរខេត្តសៀមរាប បានចុះទប់ស្កាត់សំណង់មួយកន្លែង ដែលបានធ្វើររបងកាត់ទទឹងអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប នៅជិតជើងភ្នំគូលែន ក្មុងគោលបំណងឲ្យម្ចាស់អ្នកប្រព្រឹត្តិនោះ ចូលខ្លួនមកដោះស្រាយ ភ្លាមៗនោះអាជ្ញាធរបានហាមមិនឲ្យធ្វើបន្តទៀតដាច់ខាត។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឲ្យអ្នកព័ត៌មានដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា ក្រុមការងារស្រុក និងខេត្ត កាលពីថ្ងៃទី១៧ ខែកក្កដានោះ បានចុះទៅដល់ទីតាំងដែលជនល្មើសបានប្រព្រឹត្តិខុសច្បាប់ លូចធ្វើរបងឆ្លងកាត់អូរធម្មជាតិមួយកន្លែង ដែលស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីអផយបញ្ឈប់សកម្មភាពភ្មាមៗតែម្តង ហើយម្ចាស់ដែលបានធ្វើរបងឆ្លងកាត់អូររបស់រដ្ឋនេះ ត្រូវបានអាជ្ញាធរស្រុកបន្ទាយស្រីធ្វើការកោះហៅឲ្យចូលខ្លួនមកដោះស្រាយនៅសាលាស្រុកនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
មហាជនបានលើកឡើងថា តើអាជ្ញាធរមាននិងចំណាត់ការយ៉ាងណាខ្លះ ចំពោះបុគ្គលដែហានរំលោភបំពាន ធ្វើរបងបិតមុខទឹកអូររបស់រដ្ឋបែបនេះ? មានមូលហេតុអ្វីខ្លះបានជាគេហានរំលោភយកដីអូរបស់រដ្ឋ? មហាជនសង្ឃឹមថា អាជ្ញាធរចាត់ការទៅលើកបុគ្គលរូបនេះយ៉ាងសាកសមបំផុត។ តារាជ្យ