សមាជិកគណ:ប្រជាជនកម្ពុជាបានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវរួមគ្នារក្សាតម្លៃនៃសន្លឹកឆ្នោត របស់ខ្លួនដែលបានគាំទ្រ គណបក្សប្រជាជនកម្ពុជាមួយសម្លេងៗ ត្រូវគូសលើ សន្លឹកឆ្នោតអោយបានត្រឹមត្រូវតាមច្បាប់កំណត់

ខេត្តកំពង់ឆ្នាំងៈ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំច្រេស ស្រុកកំពង់ត្រឡាច បានដឹកនាំក្រុមការងារ​ ចុះជួបសំណេះសំណាលនិងបានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋដើម្បីរក្សាអោយបាននៅតម្លៃនៃសន្លឹកឆ្នោត របស់ខ្លួនគាំទ្រគណបក្សប្រជាជនមួយសម្លេងៗ ត្រូវគូសអោយចំលើ សន្លឹកឆ្នោតអោយបានត្រឹមត្រូវតាមច្បាប់កំណត់ ពិសេសគឺបោះឆ្នោតជូនគណប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា មានលេខរៀងទី១៨ ដើម្បីរក្សាបានសុខសន្តិភាព សណ្តាប់ធ្នាប់ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និង បន្តការអភិវឌ្ឍ អោយទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

លោក វេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានអំពាវនាវបែបនេះនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅភូមិប្របជ្ជៈឃុំច្រេស ស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ឃុំ ភូមិ និងសមាជិក សមាជិកា បក្ស ចំនួន៦៩នាក់ស្រី៣៨នាក់។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានថ្លែងថាៈ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ក៏បានផ្សព្វផ្សាយនូវព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ជូនជនរួមជាតិ ដែលមានអាយុគ្រប់បោះឆ្នោតទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខអោយបានគ្រប់ៗគ្នាក្នុងការបំពេញ កាតព្វកិច្ចនិងសិទ្ធិ ជាប្រជាពលរដ្ឋនៅក្នុងសង្គម។

នៅក្នុងឱកាសនោះដែរ វេជ្ជបណ្ឌិត ប្រាក់ វ៉ុន និង ក្រុមការងារ ក៏បានបង្រៀន សមាជិក សមាជិកាបក្សអំពីរបៀប គូសសន្លឹកឆ្នោតអផយបានត្រឹមត្រូវផងដែរ។

យោងតាមមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់អោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី ៧ នេះមានចំនួន ១៤ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩.៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *