ខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋមួយខ្នងរលំនិងបណ្តាលអោយរងរបួសក្មេងម្នាក់បានទទួលអំណោយពីឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវ

កំពង់ឆ្នាំង÷ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិព្រៃគ្រីត្បូង ឃុំ ព្រៃគ្រី ស្រុក ជល់គីរីខេត្តកំពង់ឆ្នាំងបាន នាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក មី១កេះកេះ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១យួរ មុង១ រួមនឹងថវិកាចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត  និងលោកស្រី ពេជ ចន្ទមុនី ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យលលន្ត្រាក់បណ្តាលអោយរលំផ្ទះទាំងស្រុងនិងបណ្តាលក្មឹងម្នាក់រងរបួសផងដែរក្នុងភូមិ ឃុំ.ស្រុកខាងលើ នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ផងដែរថាករណីគ្រោះថ្នាក់ដោយធម្មជាតិភ្លៀងខ្យល់កន្ត្រាក់។ បណ្ដាលឲ្យរលំផ្ទះបងប្អូនប្រជាពលរដ្ឋមួយគ្រួសារខាងលើនេះបានកើតឡើងនៅថ្ងៃទី១៦កក្កដា២០២៣កន្លងទៅស្ថិតនៅក្នុងភូមិព្រៃគ្រីខាងត្បូងឃុំព្រៃគ្រីស្រុកជល់គីរីខេត្តកំពង់ឆ្នាំង  ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *