សមិទ្ធផលនានាក្នុងវត្តចំប៉ី ឃុំច្រេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ក្រោមម្លប់នៃសន្តិភាពបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ

ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកក្កដាបឆ្នាំ២០២៣សមិទ្ធិផលនានានៅក្នុងវត្តចំប៉ី ស្ថិតក្នុងឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកពង់ឆ្នាំង ក្រោមម្លប់នៃសន្តិភាព ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជំទាវ ទិត មាលា ញាណ ឡេង អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំច្រេស
លោក សរ លាងប្រធានមន្ទីរធម្មការ និង សាសនាខេត្ត ព្រមទាំងមាននិមន្តពីសំណាក់ថ្នាក់ដឹកនាំមន្រ្តីសង្ឃ អាជ្ញា ធរមូលដ្ឋាន និងសប្បុរសជនចូលរួមផងដែរ ។

មានប្រសាសន៍នាក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសនីយ៍ទោហាក់ ងួនឈាង មេបញ្ជាការកងវិស្វកម្ម កងអង្គរក្ស និង ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ ចាប់ពីឆ្នាំ២០០៣បន្តរហូតមក ឯកឧត្តម ញាណ ឡេង និង លោកជំទាវ ទិត មាលា ញាណ ឡេង រួមជាមួយព្រះគ្រូចៅអធិការវត្ត លោកអាចារ្យ គណ:កម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តបន្តកសាងសមិទ្ធិផលនានា ជាច្រើនរួមមាន សាលាធម្មសភា ឧបដ្ឋានសាលា កុដិ របងជុំវិញវត្ត រោងដាំបាយ ជីកស្រះបន្ថែម ចាក់បេតុងផ្លូវក្នុងបរិវេណវត្ត ដងទង់ និង ដាំកូនឈើក្នុងបរិវេណវត្ត ដែលសមិទ្ធផលទាំងនេះកើតឡើងពី សទ្ធាជ្រះថ្លារបស់ ឯកឧត្តម ញាណ ឡេង និង លោកជំទាវ ទិត មាលា ព្រមទាំងក្រុមគ្រួសារ។ គោលបំណងចង់ទីវត្តអារាមយូរអង្វែងមួយនេះ ប្រែក្លាយទៅជាទីវត្តអារាមអភិរក្សវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ នឹង សាសនា ទុកជាកេរ្តិ៍ដំណែល សំរាប់អ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ។ នៅឆ្នាំ២០១៨កន្លងទៅបាន ផ្តួចផ្តើមអភិរក្សដោយកែលំអរព្រះវិហារដែលមានអាយុកាលយូរនេះ ជាព្រះវិហារបែបបុរាណ ទាំងរចនាបទ និង គំនូ ហើយបានសាងសង់ ប្រមាណជាង៨០ភាគរយផងដែរ ។

នាពេលខាងមុខក្រុមគ្រួសា រនិង លើកគម្រោងសាងសង់ នូវសមិទ្ធិផលថ្មីៗបន្ថែមទៀតនៅក្នុងបរិវេណវត្តចំប៉ីនេះបន្តទៀតផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ជំទាវ ទិត មាលា ញាណ ឡេង អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏បានមានប្រសាសន៍ថាៈ បច្ចុប្បន្នរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់អភិវឌ្ឍន៍ទាំងផ្នែក ពុទ្ធចក្រ និង អាណាចក្រ ព្រោះថាព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងសង្គម។

ជំទាវ ទិត មាលា ញាណ ឡេង បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលមានបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីថែមទៀតក្រោមម្លប់សន្តិភាព។ ត្រូវបន្តចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពនិងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខឱ្យបានគ្រប់ៗគ្នា ដោយភ្ជាប់នូវឯកសារតាមច្បាប់។

ព្រះអង្គ ប៉ុន សោម ព្រះចៅអធិការវត្តចំប៉ី បានមានសង្ឃដីកាថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោក ជំទាវ ទិត មាលា ញាណ ឡេង អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ព្រមទាំងក្រុមគ្រួសារ ពុទ្ធបរិស័ទចំណុះជើងវត្ត និង សប្បុរសជនជិតឆ្ងាយដែលបានចំណាយថវិកាអភិវឌ្ឍន៍ទីអារាមវត្តចំប៉ី។ ព្រះអង្គក៏បានចម្រើនពរដល់សប្បុរសជនទាំងអស់សូមមានសុខភាពល្អជន្មាយុយឺនយូរនិងជួបប្រទះតែ និងពុទ្ធពរបួនប្រការគឺ អាយុវណ្ពៈ សខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ជាពិសេសសូមឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញាណក្ខន្ធឯកឧត្តម​ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភ​ក៍៏ ញាណ​ ឡេង​ ជាស្ថាបនិកវត្តចំប៉ី​ សូមបានមហាកុសលទៅកាន់ទីបរមសុខកុំបីអាក់ខានឡើយ។

ចុងបញ្ចប់លោក ជំទាវ ទិត មាលា ញាណ ឡេង អគ្គមហាឧបាសិកា ពុទ្សាសនូបត្ថម្ភក៏និង ក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមជាអធិបតីបានកាត់ខ្សែបូរណ៍សម្ពោធសមិទ្ធផលនានាក្នុងវត្តចំប៉ឺដាក់អោយប្រើប្រាស់ជាផ្លូវការផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *